ធ្លាប់តែឃើញរូបរាងយ៉ាងប្រណិតរបស់ Note 9 ចុះគ្រឿងក្នុងរបស់វា យ៉ាងណាវិញ?

ធ្លាប់តែឃើញរូបរាងយ៉ាងប្រណិតរបស់ Note 9 ចុះគ្រឿងក្នុងរបស់វា យ៉ាងណាវិញ?

121
0
ចែករំលែក
AngkorScript
Seva24

កាលពីថ្ងៃទី 09 ខែ សីហា ថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូន Galaxy Note 9 ដែលបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបរាងយ៉ាងប្រណិត និង សមត្ថភាពយ៉ាងសម្បូរបែបរបស់វា។ ប៉ុន្តែនៅក្រោមរូបរាងយ៉ាងប្រណិតនេះ កំពូលស្មាតហ្វូន Galaxy Note 9 ត្រូវបានក្រុមការងារមួយចំនួននៅ រុស្ស៊ី បានធ្វើការគាស់កកាយ ដើម្បីបង្ហាញនូវផ្ទៃផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះ ហើយក៏ធ្វើការប្រៀបធៀបគ្នារវាង Galaxy Note 9 និង ជំនាន់មុនរបស់ខ្លួន Galaxy Note 8 

Image result for note 8 vs note 9

យោងតាមរយៈព័ត៌មានជាច្រើនបានបង្ហាញរួចមកហើយថា Galaxy Note 9 មានបានបង្កើនកម្លាំងថាមពលថ្មខ្លាំងជាង Galaxy Note 8 បើទោះបីជាមានដង់ស៊ីតេដូចគ្នាក៏ដោយ។ ដើម្បីកុំអោយមានបញ្ហាដូចដែលបានកើតលើ Note 7 ក្រុមហ៊ុនបានព្យាយាមកែប្រែចំពោះចំនុចខ្វះខាតជាច្រើន។ គេសង្កេតឃើញថា ថ្មដែលបានបំពាក់លើ Note 8 និង Note 9 មានភាពស្រដៀងគ្នាយ៉ាងខ្លាំង ។ ប៉ុន្តែអ្វីដែលធ្វើអោយ Note 9 មានអានុភាពខ្លាំងជាងជំនាន់មុន ក្រុមហ៊ុនបានបង្រួម circuitry ដែលបានប្រើប្រាស់លើថ្មរបស់វា។

ចំណែកឯ S Pen ដែលត្រូវបានប្រើប្រាស់សម្រាប់ Note 9 ត្រូវបានផលិតមកជាមួយភាពរឹងមាំខ្លាំង ដែលមិនងាយនឹងទទួលរងនូវភាពខូចខាតដោយការការបាក់បែកជាដើម។ រីឯ USB-B port ត្រូវបានផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរ និង​ មានតម្លៃធូរផ្លៃជាងមុន។ ចំពោះ Board ដែលបានបំពាក់សម្រាប់កំពូលស្មាតហ្វូនមួយនេះ​ វាត្រូវបានប្រើប្រាស់ដោយ Board ដែលមានទំហំតូចជាង Note 8 ចំណែកឯ Speaker ត្រូវបានអោយដឹងថា វាមានទំហំ ធំជាងមុន និង លឺកាន់តែប្រសើរជាងមុន ។

អ្វីដែលគួរអោយចាប់អារម្មណ៍បំផុត ដែលទាក់ទងទៅនឹងគ្រឿងក្នុងរបស់កំពូលស្មាតហ្វូននេះ គឺបន្ទះស្ពាន់មួយដ៏ធំ (huge copper plate) ដែលត្រូវបានគេប្រើប្រាស់ដើម្បីបម្លែងកម្តៅ ។ ឧបករណ៍ថ្មីនេះនឹងទប់ទល់នឹងកំដៅកាន់តែច្រើនពី SoC ដែលជាលទ្ធផលវានឹងធ្វើអោយរលកកំដៅកើតឡើងតិចជាងទូរស័ព្ទដទៃ ។ គួរបញ្ជាក់ថា ឧបករណ៍នេះ ត្រូវបានបំពាក់ទៅលើស្មាតហ្វូនជំនាន់ចុងក្រោយជាច្រើនផងដែរ ។

Note8’s copper tube (left) vs. Note9’s big copper plate (right)

សរុបមក កំពូលស្មាតហ្វូន Galaxy Note9 មានភាពខុសគ្នាខ្លាំងបើធៀបទៅនឹងគ្រឿងនៅខាងក្នុងដែលបានបំពាក់លើ Note8 បើទោះបីរូបរាងស្រដៀងគ្នានៅខាងក្រៅក៏ដោយ។ ម៉្យាងទៀត អេក្រង់កោងដែលត្រូវបានបំពាក់លើស្មាតហ្វូននេះ នៅតែមានតម្លៃថ្លៃ​ វាបានធ្វើអោយអ្នកប្រើប្រាស់អាចនឹង ត្រូវចំណាយច្រើនក្នុងករណី មានការខូចខាត ឬ ធ្វើការផ្លាស់ប្តូរ។ 

Image result for note 9

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ