Oppo R17 ត្រៀមបង្ហាញវត្តមានជាមួយនឹងបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់

Oppo R17 ត្រៀមបង្ហាញវត្តមានជាមួយនឹងបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់

62
0
ចែករំលែក
AngkorScript
Seva24

Oppo កាលពីពេលថ្មីៗនេះ បានធ្វើអោយអ្នកគាំទ្ររបស់ខ្លួនមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងវត្តមានកំពូលស្មាតហ្វូនរបស់ខ្លួន Oppo Find X ។ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនក៏បានបនថែមភាពភ្ញាក់ផ្អើលម្តងទៀត ដោយក្រុមហ៊ុនត្រៀមបង្ហាញវត្តមានស្មាតហ្វូនហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតគឺ Oppo R17 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ ។

Image result for oppo r17

  • Oppo R17 ត្រូវបានបំពាក់ដោយអេក្រង់ឆកទំហំ 6.4 inch ជាប្រភេទកញ្ចក់ AMOLED ដែលបង្ហាញរូបភាពបានក្នុងកម្រិត FULL HD+
  • មានគែមអេក្រង់ស្តើង
  • ប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ ដែលមាន fingerprint sensor 4sq.mm និង មាន 3P Micro Lens សម្រាប់ស្គែនចាប់យកក្រយ៉ៅដៃរបស់អ្នកប្រើប្រាស់

  • បំពាក់ដោយ RAM 8GB និង អង្គចងចាំ 128GB
  • ប្រើប្រាស់បន្ទះឈីប ជំនាន់ថ្មី Snapdragon 670 10 nm ដែលទើបតែប្រកាសចេញជាផ្លូវការណ៍កាលពីសប្តាហ៍មុន និង អមដោយ octa-core CPU in a 2-6 configuration – 2x Kryo 260 cores ដែលមានល្បឿន 2 GHz និង 6x Kryo 360 cores ដែលមានល្បឿន 1.7 GHz
  • មាន Adreno 615 និង ISP Spectra 250
  • កាមេរ៉ាមុខ ត្រូវបានបង្កប់ក្នុងផ្ទៃឆករបស់អេក្រង់ផ្នែកខាងលើ ដែលមានទំហំ រហូតដល់ 25MP ជាមួយនឹង f/2.0 aperture ខណៈដែលវាត្រូវបាន Oppo បានប្រើប្រាស់នៅលើ Selfie Master F7 និង កំពូលស្មាតហ្វូន Find X 

  • កាមេរ៉ាខាងក្រោយមិនត្រូវបានបង្ហាញយ៉ាងពេញលេញនោះទេ ប៉ុន្តែក្រុមហ៊ុននិយាយថា វាអាចថតបានរហូតដល់ទៅ 800 scenes ដោយសារតែសមត្ថភាព AI របស់កាមេរ៉ា និង Software
  • ស្មាតហ្វូននេះ​ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម quick charging technology VOOC ដែលត្រូវបានបំពាក់លើ F9 ហើយត្រូវបានប្រើប្រាស់ថាមពលថ្ម 3500 mAh ដែលមានលទ្ធភាពសាកថ្មបាន 58% ក្នុងរយៈពេលត្រឹមតែ 30 នាទី
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Color OS 5.2 Android Oreo 8.1 ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត ហើយវាត្រូវបានគេរំពឹងថា វានឹងនាំមកនូវ voice-activated features, info panels និង optimized battery performance
  • មាន 2 ពណ៌ជាជម្រើសគឺ Stream Blue និង Neon Purple
  • ចេញជាផ្លូវការណ៍នៅថ្ងៃទី 18 ខែ សីហា ឆាប់នេះ

Image result for oppo r17

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ