Samsung Galaxy Tab S4 អេក្រង់ 10.5 inch ភ្ជាប់មកជាមួយនឹង​ S Pen ជំនាន់ថ្មី ​(មានវីឌីអូ)

Samsung Galaxy Tab S4 អេក្រង់ 10.5 inch ភ្ជាប់មកជាមួយនឹង​ S Pen ជំនាន់ថ្មី ​(មានវីឌីអូ)

650
0
ចែករំលែក
AngkorScript
Seva24

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការណ៍នូវ Samsung Galaxy Tab S4 ខណៈដែលវា ត្រូវបានធ្វើកំណែទម្រង់កាន់តែប្រសើរជាងជំនាន់ចាស់របស់វា ហើយមានលទ្ធភាពក្នុងការប្រើប្រាស់ស្ទើតែដូចកុំព្យូទ័រ ហើយនេះគឺជាអ្វីដែលក្រុមហ៊ុន មួយបានបន្ថែមទៅលើ Android 

DeX mode ដែលត្រូវបានប្រើប្រាស់លើ Tab S4 អាចដំណើរការបានដោយមិនចាំបាច់ភ្ជាប់ទៅកាន់ dock នោះឡើយ។ មានន័យថា កម្មវិធីផ្សេងៗ នឹងដំណើរការទៅតាមការផ្លាស់ប្តូររបស់ Window ។ Tablet នេះក៏ជា Tablet ដំបូងបំផុត ដែលអាច Support screen ដល់ទៅ 2 បាន ខណៈដែល Screen មួយជា Screen របស់់វាផ្ទាល់ និង មួយទៀតត្រូវបានភ្ជាប់បន្ថែមពីខាងក្រៅតាមរយៈ HDMI ។ គួរបញ្ជាក់ថា សម្រាប់ជំនាន់មុនរបស់ DeX ក្នុងករណីភ្ជាប់ Screen ខាងក្រៅបន្ថែម វានឹងធ្វើការបិទ screen របស់ Tablet ចោលមួយភ្លាម។

  • Samsung Galaxy Tab S4 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 10.5 inch (16:10) ដែលជាអេក្រង់ Super AMOLED ដែលអាចបង្ហាញរូបភាពបានក្នុងកម្រិត 2560x1600px
  • vivid colors របស់ Screen នឹងធ្វើអោយការទស្សនាវីឌីអូ របស់អ្នកនឹងកាន់តែមានភាពអស្ចារ្យ ដោយវាបានអមដោយ quad speakers យ៉ាងពិសេស ដោយ AKG និង Support Dolby Atmos (Netflix and Hulu មានបន្ថែមនូវ Atmos content)
  • បំពាក់ដោយបន្ទះឈីប Snapdragon 835
  • Tab S4 ត្រូវបានភ្ជាប់មកជាមួយនឹង S Pen ជំនាន់ថ្មីយ៉ាងទំនើប ដែលមានទំហំធំទូលាយនិងមានមុខងារ ergonomics

  • Tablet និង stylus combo អាចប្រើប្រាស់សម្រាប់ជា digital sketch pad ឬ ជា tablet touchscreen អាចប្រើជា trackpad

  • វាមាន RAM 4GB ដែលអាចអោយអ្នកអាចប្រើប្រាស់ Microsoft’s Word, Excel និង PowerPoint បានយ៉ាងស្រួល
  • មានអង្គចងចាំ 64GB ($650 ប្រើប្រាស់ WiFi តែប៉ុណ្ណោះ) និង 256GB ($750 ប្រើប្រាស់ LTE)
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ​ Android 8.1 Oreo
  • មានកម្លាំងថ្មរហូតដល់ 7300mAh ដែលភ្ជាប់មកជាមួយ Fast Charger 15W ដែល Samsung បាននិយាយ អ្នកអាចទស្សនាវីឌីអូបានរហូតដល់ 16 ម៉ោង
  • ចាប់ផ្តើមមានលក់នៅថ្ងៃ 24 ខែ សីហា ឆាប់ៗនេះ

Image result for Samsung Galaxy Tab S4 10.5

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ