កាលពីម្សិល នៅលើគេហទំព័រ XDA-Developers បានព័ត៌មានមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានរហូតដល់ទៅ 3 ម៉ូឌែលគឺ Mate 20 Lite, Mate 20, និង Mate 20 Pro ខណៈដែលស្មាតហ្វូនទាំងនេះ នៅមិនទាន់មានព័ត៌មានផ្លូវការណ៍នៅឡើយទេ។ ខាងក្រោយនេះ ជាព័ត៌មានមួយចំនួន ដែលទទួលបានទាក់ទងទៅនឹងស្មាតហ្វូន Huawei Mate 20 ។
Huawei Mate 20 ជាស្មាតហ្វូនដំបូងបំផុត ដែលនឹងបំពាកបន្ទះឈីប Kirin 980 ដែល Built នៅលើ 7nm process (ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅចុងខែនេះក្នុងព្រឹត្តិការ IFA)។ អ្នកគាំទ្រកំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសារ នឹងការមកដល់នូវបន្ទះឈីបចុងក្រោយ ដែលមានល្បឿនរហូតដល់ 2.8 GHz ។ បន្ទះឈីបនេះត្រូវបានគេនិយាយថា មានអានុភាព 20% សម្រាប់ performance boost ខណៈពេលដែលវាមានកម្លាំងខ្លាំងជាងបន្ទះឈីបបច្ចុប្បន្ន (Kirin 970) រហូតដល់ 40% ។
បើនិយាយពីកម្លាំងថ្មវិញ ស្មាតហ្វូននេះត្រូវបានបំពាក់ដោយថ្មដែលមានកម្លាំងរហូតដល់ 4200mAh ខណៈដែលវាស្មាតហ្វូនបំពាក់ដោយថ្មខ្លាំងបំផុតមួយក្នុងចំណោមស្មាតហ្វូនរបស់ Huawei ។ លើសពីនេះទៅទៀត Mate 20 នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យា សាកថ្មដោយឥតខ្សែ ។
ចំណែកអេក្រង់របស់ស្មាតហ្វូននេះវិញ អាចនឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.3 inch ។ ខណៈដែលផ្នែកខាងក្រោយត្រូវបានគេរំពឹងថា នឹងបំពាក់ដោយកញ្ចក់ដូចគ្នាទៅ Mate 10 និង P20 ដែរ។ ម្យ៉ាងទៀតវា នឹងត្រូវបានបំពាក់ដោយ RAM ដែលមានទំហំ 6GB និង មានអង្គចងចាំ 128GB។
ចំណែកឯស្មាតហ្វូន Mate 20 Pro វិញត្រូវបានអោយដឹងថា វាអាចនឹងបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ ខណៈដែល Mate 20 Lite នឹងបំពាក់បន្ទះឈីប Kirin 710 ដែលត្រូវបានបំពាក់លើ Huawei Nova 3i ។
ជាចុងក្រោយ សម្រាប់ស្មាតហ្វូនទាំង 3 Series: Mate 20 Lite, Mate 20, និង Mate 20 Pro នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android P 9.0 ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ