ថ្មីៗនេះ មានរបាយការណ៍បានលើកឡើងថា ស្មាតហ្វូន iPhone ដែលមានអេក្រង់ទំហំ 6.1 inch អាចនឹងមានការពន្យារពេលចេញលក់ ដែលចេញយឺតជាម៉ូឌែលផ្សេងទៀត ប្រហែលមួយខែ ដែលនេះជាការលើកឡើងរបស់អ្នកវិភាគមួយចំនួន ដែលបានធ្វើការវិភាគលើស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple ។
iPhone ជំនាន់ថ្មីនេះ ត្រូវបានរចនាតាមលំនាំរបស់ជំនាន់ដើម iPhone X ខណៈដែលវាត្រូវបានប្រឈមនឹងបញ្ហាបន្តិចបន្តួច ទាក់ទងទៅនឹងអេក្រង់ LCD ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG ដែលបានធ្វើអោយពន្លឺ LED មានដំណើរការមិនល្អ ជាហេតុធ្វើអោយវា អាចនឹងចេញលក់យឺតមួយខែ។
យ៉ាងណាម៉ិញ វាក៏នៅតែមានប្រសើរជាងមុន ខណៈដែលការវិភាគដំបូង ស្មាតហ្វូនម៉ូឌែលនេះ អាចនឹងពន្យារពេលរហូតដល់ 6 សប្តាហ៍ឯណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា សម្រាប់ម៉ូឌែលនេះ នៅតែអាចបង្ហាញវត្តមាន នៅក្នុងកំឡុងខែ តុលា តែម្នាក់ឯង។ ចំណែកម៉ូឌែល ដែលមានទំហំ 5.8 inch និង 6.5 inch នៅតែរក្សាជំហរក្នុងបង្ហាញវត្តមានជាផ្លូវកាណ៍នៅក្នុងខែ កញ្ញា ដដែល ។
គួរបញ្ជាក់ថា ស្មាតហ្វូនម៉ូឌែល iPhone 6.1 inch នឹងត្រូវបានបំពាក់ដោយកាមេរ៉ាតែ មួយតែប៉ុណ្ណោះ ខណៈដែលមានជម្រើសពណ៌ដូចជា ពណ៌ស ពណ៌ខ្មៅ ពណ៌លឿង ពណ៌ទឹកក្រូច និង ពណ៌ទឹកក្រូច ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ