Xiaomi Mi A2 បញ្ចេញលក្ខណៈសម្បត្តិផ្លូវការណ៍ដំណើរការដោយ Android One

Xiaomi Mi A2 បញ្ចេញលក្ខណៈសម្បត្តិផ្លូវការណ៍ដំណើរការដោយ Android One

61
0
ចែករំលែក
AngkorScript
Seva24

នៅពេលនេះការរងចាំសម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ Xiaomi Mi ត្រកូល A ត្រូវបានបញ្ចប់ ខណៈស្មាតហ្វូនត្រកូលនេះបានបង្ហាញវត្តមានជាផ្លូវការណ៍ក្នុងពេលថ្មីៗនេះ។ នេះគឺជា ស្មាតហ្វូន Android ជំនាន់ទី 2 របស់ក្រុមហ៊ុន Xiaomi ដែលបានផលិតឡើងមកជាមួយការគាំទ្រ Project Treble ។​ សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូលនេះ ត្រូវបានធ្វើអោយកាន់តែប្រសើរជាង Mi A1 ខណៈ Mi A2 មានកម្លាំងកាន់តែខ្លាំង ។ 

Image result for xiaomi mi a2

Image result for xiaomi mi a2

  • ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.99 inch ជាប្រភេទកញ្ចក់ IPS LCD ដែលមានលទ្ធភាពអាចបង្ហាញរូបភាពបានក្នុងកម្រិត 1080 x 2160px
  • ជាស្មាតហ្វូន ដែលមានអេក្រង់លាត រហូត 85% ដែលវែងជាង Mi A1 3mm
  • កាមេរ៉ាមុខទំហំ 20MP ដែលបានភ្ជាប់មកជាមួយនូវ Sony IMX376 sensor (ក្នុងករណី នៅក្នុងទីកន្លែងងងឹត វានៅតែអាចគ្រប់គ្រងពន្លឺបានល្អ) និង អមដោយ LED flash រួមទាំងបានប្រើប្រាស់បច្ចេកវិទ្យា​ AI-powered effects និង HDR
  • កាមេរ៉ាក្រោយទំហំ 20MP+12MP (Sony IMX486) ដែលអាចធ្វើការផ្លាស់ប្តូរ Sensor ទាំង 2 អាស្រ័យលើស្ថានភាពជាក់ស្តែង

Image result for Xiaomi Mi A2

  • ប្រើប្រាស់បន្ទះឈីប Snapdragon 660
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android One
  • មាន RAM 4GB / Storage 32GB និង RAM 6GB / Storage 64GB / 128GB (គ្មាន Slot ដាក់ អង្គចងចាំបន្ថែមឡើយ)
  • មានកម្រាស់ 7.3mm
  • ទម្ងន់ 166g
  • ដងខ្លួនត្រូវបានស្រោបដោយអាលុយមីញ៉ូម
  • មានកម្លាំងថ្ម 3000mAh ភ្ជាប់មកជាមួយនូវ charger ដែលមានកម្លាំងភ្លើង 10W
  • មានពណ៌ជា ជម្រើសដូចជា Black, Blue, Red, Gold និង Rose Gold

Image result for Xiaomi Mi A2

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ