ដូចដែលបានបង្ហាញជូននូវលក្ខណៈពិសេសៗមួយចំនួន នៅអត្ថបទមុន នៅពេលនេះ ក្រុមហ៊ុនស្មាតហ្វូន Xiaomi បានប្រកាសបញ្ចេញស្មាតហ្វូន Xiaomi Mi Max 3 ជាផ្លូវការណ៍។ ជាតួយ៉ាងរូបភាពជាផ្លូវការណ៍មួយចំនួនរបស់ស្មាតហ្វូនម៉ូឌែលថ្មីនេះ ត្រូវបានបង្ហាញនៅលើគេហទំព័រ Weibo ។
- Xiaomi Mi Max 3 មានអេក្រង់ទំហំ 6.9 inch (18:9) បង្ហាញរូបភាពបានក្នុងកម្រិត Full HD+
- អេក្រង់ត្រូវបានរចនាឡើង ជាប្រភេអេក្រង់លាត
- ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 636 ជាមួយនឹង octa-core CPU ដែលមានល្បឿន 1.8 GHz
- កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ មានទំហំ 12MP ( ជាមួយ Len f/1.9 aperture, ទំហំ 1.4µm pixel និង dual-pixel phase detection AF) + 5MP (Len f/2.0 សម្រាប់ផ្តិតយករូបភាព Portrait )
- កាមេរ៉ាមុខទំហំ 8MP
- Connectivity : Dual VoLTE, Wi-Fi 802.11ac, Bluetooth 5.0 និង ប្រើប្រាស់ USB-C port
- រន្ធដោតកាស 3.5 mm audio jack
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 ជាមួយនឹង MIUI 9.5 ដែលបំពាក់បច្ចេកវិទ្យា AI Feature ដែលរួមបញ្ចូលទាំង recognition, face unlock, better selfies និង a voice assistant ។
- MIUI 10 នឹងទទួលបានការ Update ក្នុងពេលឆាប់ៗនេះជាមួយនឹង Version ថ្មី MIUI 11 ដែលនឹងធ្វើអោយស្មាតហ្វូននេះ កាន់តែទទួលបាន Security កាន់តែខ្ពស់
- មានទំហំ 176.15 x 87.4 x 7.99 mm
- មានទម្ងន់ 221g
- មានកម្លាំងថ្មរហូតដល់ 5500mAh
- ផ្តល់ជម្រើសពណ៌ដូចជា ពណ៌ខ្មៅ ពណ៌ Champagne Gold និង ពណ៌ខៀវ
- ស្មាតហ្វូននេះ ត្រូវបានចែកចេញជា 2 តម្លៃ ដែលអាស្រ័យលើទំហំ RAM និង Memory: សម្រាប់ RAM 4GB / Memory 64GB មានតម្លៃប្រហែល $250 និង RAM 6GB / Memory 128GB មានតម្លៃប្រហែល $300 (តម្លៃទីផ្សារបរទេស) ។
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ