បែកធ្លាយនូវលក្ខណៈពិសេសរបស់ LG V40 បន្ទាប់ពី Galaxy Note 9 បានបង្ហាញខ្លួន

បែកធ្លាយនូវលក្ខណៈពិសេសរបស់ LG V40 បន្ទាប់ពី Galaxy Note 9 បានបង្ហាញខ្លួន

161
0
ចែករំលែក
AngkorScript
Seva24

យ៉ាងណាមិញក្រុមហ៊ុន LG ពិតជាអាចយកឈ្នះលើក្រុមហ៊ុន Sony បាននៅឆ្នាំនេះនៅខណះពេលដែលក្រុមហ៊ុននេះបានបញ្ចេញ LG V40 ដែលជាស្មាតហ្វូនទីបួនរបស់ខ្លួនសម្រាប់ឆ្នាំនេះបន្ទាប់ពី V30S, G7 និង V35 ThinQ ។ ប៉ុន្តែក្រុមហ៊ុន LG នៅតែមិនទាន់អាចប្រកាសទូរស័ព្ទស្មាតហ្វូន LG V40 ជាផ្លូវការនៅក្នុងកម្មវិធីពិព័រណ៍ IFA នៅចុងខែសីហាខាងមុននេះនៅឡើយទេ។

Related image

ទោះបីក្រុមហ៊ុន LG នៅតែមិនទាន់អាចយកឈ្នះទៅលើក្រុមហ៊ុនយក្សទាំងពីរដូចជាក្រុមហ៊ុន Samsung និង Apple ក៏ដោយក៏ក្រុមហ៊ុននេះនៅតែបន្តខិតខំប្រឹងប្រែងបង្កើនភាពខ្លាំងរបស់ទៅលើផ្នែកទាំងបីនោះគឺ គុណភាព សមត្ថភាព និងតម្លៃ (សមរម្យ)។ ក្រុមហ៊ុននេះត្រូវបានគេនិយាយម្តងទៀតថាទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួននឹងបំពាក់មកជាមួយនូវកាមេរ៉ាខាងក្រោយចំនួនបីដែលក្នុងនោះមានកាមេរ៉ា Lens មួយទំហំ 13MP ព្រមទាំងកាមេរ៉ាពីរទៀតទំហំ20MP និងទំហំ 16MP ហើយវាក៏អាចជាទូរស័ព្ទតែមួយគត់ដែលអាចថតលក្ខណៈ SUPER WIDE-ANGLE” និង “SUPER TELEPHOTO” ក្នុងពេលតែមួយបាន។ កាមេរ៉ាមុខពីររបស់ទូរស័ព្ទនេះនឹងត្រូវបានប្រើសម្រាប់ការស្កេនមុខ 3D ដូចទៅនៅលើទូរស័ព្ទ iPhone X, Oppo Find X និង Xiaomi Mi 8 ដែរ។

Related image

ក្រៅពីនេះផ្នែកខាងក្នុងរបស់ទូរស័ព្ទស្មាតហ្វូន LG V40 នេះគឺដំណើរការដោយ chip Qualcomm Snapdragon 845 SDM845 , ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android (8.1) , Memory ទំហំ 128GB, RAM ទំហំ 6GB, និង​កម្លាំងថ្ម 4000mAh

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ