Motorola ប្រកាសបញ្ចេញ Moto E5 Play Android Go Edition ជាផ្លូវការណ៍

Motorola ប្រកាសបញ្ចេញ Moto E5 Play Android Go Edition ជាផ្លូវការណ៍

76
0
ចែករំលែក
AngkorScript
Seva24

អ្នកបានដឹងហើយថា ស្មាតហ្វូន Moto E5 Paly គឺស្មាតហ្វូនដែលបានធ្វើកំណែទម្រង់ទៅលើស្មាតហ្វូនដើម Moto E5 របស់ខ្លួន។ ជាថ្មីម្តងទៀត ក្រុមហ៊ុនស្មាតហ្វូន Motorola ក៏បានធ្វើការប្រកាសបញ្ចេញជាផ្លូវការណ៍នូវស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូឌែលនេះ បន្ថែមមួយម៉ូឌែលទៀតគឺ Moto E5 Play Android Go Edition ដោយបានការកែប្រែបបន្តិចបន្តួច។

Moto E5 Play Android Go Edition ជាស្មាតហ្វូនដែលត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo Go ដែលអនុញ្ញាតឱ្យប្រព័ន្ធប្រតិបត្តិការដំណើរការលើផ្នែករឹង ដែលមានកម្រិតទាប ជាហេតុធ្វើអោយស្មាតហ្វូននេះ មានតម្លៃទាបជាងមុនផងដែរ។ ទោះបីជាណា បើសិនជាធ្វើការប្រៀបធៀបរវាងម៉ូឌែល E5 Play ជំនាន់ដើម E5 Play Android Go Edition មានទំហំធំជាង ខណៈដែលវាត្រូវបានបំពាក់ដោយអេក្រង់ តម្លៃទាបជាង RAM តូចជាដើម។ 

  • Moto E5 Play Android Go Edition មានអេក្រង់ទំហំ 5.84 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត 480 x 960px
  • មាន RAM 1GB
  • អង្គចងចាំទំហំ 16GB និង អាចបន្ថែមទៀតបាន
  • ប្រើប្រាស់កម្លាំងថ្ម 2100 mAh
  •  បំពាក់បន្ទះឈីប Snapdragon 425
  • ផ្នែកខាងក្រោយ អាចធ្វើការស្គែនក្រយ៉ៅដៃបាន
  • កាមេរ៉ាក្រោយមានទំហំ 8MP
  • កាមេរ៉ាមុខទំហំ 5MP
  • កាមេរ៉ាទាំង 2 សុទ្ធតែអមដោយ LED Flash ដូចគ្នា
  • មានជម្រើសពណ៌ដូចជា Black, Dark Lake និង Flash Gray

Image result for Moto E5 Play Android Go Edition

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ