Xiaomi Mi Max 3 អេក្រង់កាន់តែធំ រីឯកម្លាំងថ្មកាន់តែមិនធម្មតា

Xiaomi Mi Max 3 អេក្រង់កាន់តែធំ រីឯកម្លាំងថ្មកាន់តែមិនធម្មតា

131
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុនស្មាតហ្វូនរបស់ចិន Xioami ទើបតែបានប្រកាសជាផ្លូវការណ៍នូវស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតគឺ Mi Max 3 កាលពីថ្ងៃព្រហ្បត្តិ៍ថ្មីៗនេះ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនបានបញ្ចេញនូវចំណុច ដែលជាគន្លឹះសំខាន់សម្រាប់វាយលុកទីផ្សារផងដែរ។ ចំណុចពិសេស ដែលបានធ្វើអោយស្មាតហ្វូននេះ ទទួលបានការចាប់អារម្មណ៍នោះគឺ ទំហំអេក្រង់ និង កម្លាំងថ្ម។ សម្រាប់ការបង្ហាញចេញនូវលក្ខណៈសម្បត្តិអំពីស្មាតហ្វូននេះ ត្រូវចែកចាយដោយ Chinese Media 

ខាងក្រោយនេះ គឺជាលក្ខណៈសម្បត្តិពិសេសរបស់ស្មាតហ្វូននេះ៖

  • Mi Max 3 មានអេក្រង់ទំហំ 6.9 inch (18:9) ដែលបង្ហាញរូបភាពបានក្នុងកម្រិត Full HD+
  • អេក្រង់ជាប្រភេទអេក្រង់លាត
  • មានកម្លាំងថ្មរហូតដល់ 5500 mAh ខណៈ Mi Max 2 មានកម្លាំងថ្មត្រឹម 5300 mAh

  • ស្មាតហ្វូននេះ ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 636 ជាមួយនឹង eight Kryo 260 cores, clocked at 1.8 GHz
  • ស្មាតហ្វូននេះបំពាក់ដោយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយដែលមានទំហំ 12 MP + 5 MP ខណៈដែល Sensor មានទំហំ 1.4µm pixel
  • Mi Max 3 មាន RAM 4GB និង មាន Storage 64GB
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo 8.1

សម្រាប់ តម្លៃ និង ពណ៌ ស្មាតហ្វូនម៉ូឌែលនេះ នៅមិនទាន់បញ្ចេញនៅឡើយទេ រហូតដល់ថ្ងៃ 19 ខែ កក្កដា ឆាប់ៗនោះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ