Leagoo S10 បំពាក់អេក្រង់ 6.21 inch ជាមួយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់​ (មានវីឌីអូ)

Leagoo S10 បំពាក់អេក្រង់ 6.21 inch ជាមួយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់​ (មានវីឌីអូ)

68
0
ចែករំលែក
AngkorScript
Seva24

បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ បានក្លាយជាភាពពេញនិយមមួយសម្រាប់ទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ន។ យោងតាមគណនី Twitter ដ៏ល្បីមួយឈ្មោះ Roland Quandt បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល Leagoo S10 នឹងក្លាយជាស្មាតហ្វូនមួយដែលត្រៀមបង្ហាញវត្តមានជាមួយនឹងបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់នេះ។

តាមរយៈព័ត៌មាននេះ ក្រុមហ៊ុន Leagoo ពិតជាកំពុងត្រៀមខ្លួន ដើម្បីបង្ហាញខ្លួនជាផ្លូវការណ៍សម្រាប់ស្មាតហ្វូនម៉ូឌែល S10 នេះ ហើយវាក៏បានក្លាយជាប្រវត្តិសាស្រ្តផងដែរ ខណៈដែលក្រុមហ៊ុននេះ មិនធ្លាប់មានប្រវត្តិបញ្ចេញលក់ស្មាតហ្វូនដែលមានតម្លៃលើសពី $350 នោះឡើយ។ សម្រាប់ព័ត៌មាននេះ ត្រូវបានអ្នកគាំទ្របានរំពឹងថា ប្រសិនបើ Leagoo S10 នឹងបំពាក់បច្ចេកវិទ្យានេះមែន វាពិតជាប្រសើរណាស់ ខណៈដែលពួកគេអាចប្រើប្រាស់បាននូវស្មាតហ្វូនដែលមានតម្លៃមធ្យម ប៉ុន្តែបំពាក់ដោយបច្ចេកវិទ្យាយ៉ាងទំនើប។

Image result for Leagoo S10

  • ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.21 inch (19:9) ដែលបង្ហាញរូបភាពបានក្នុងកម្រិត FHD+
  • មានជម្រើសរហូតដល់ទៅ 2 គឺ RAM 6GB + Memory 64GB និង RAM 8GB + Memory 256GB
  • វាក៏ត្រូវបានបែងចែកស្មាតហ្វូននេះជា 2 ផងដែរ អាស្រ័យទៅ កាមេរ៉ា ខណៈម៉ូឌែលទី 1 មានកាមេរ៉ាទំហំ  20MP + 13MP និង ម៉ូឌែលទី 2 មានកាមេរ៉ាទំហំ 16MP + 8MP
  • មានតែស្មាតហ្វូនដែលមានតម្លៃថ្លៃជាងគេតែប៉ុណ្ណោះ (ម៉ូឌែលដែលមាន RAM ធំ និង មានកាមេរ៉ាធំ) ទើបមានបំពាក់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់
  • សម្រាប់បន្ទះឈីបវិញ គេនៅមិនទាន់ប្រាកដថា ស្មាតហ្វូននេះ នឹងបំពាក់បន្ទះឈីប Snapdragon 710 ឬ Heilo P60/P70
  • ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា វាអាចនឹងចេញលក់ជាផ្លូវការណ៍នៅក្នុងកំឡុងខែ កញ្ញា ខាងមុខនេះ

Image result for Leagoo S10

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ