MacBook Pros ជំនាន់ថ្មីនឹងបំពាក់បន្ទះឈីប Corei9 និង មាន RAM រហូតដល់ 32GB

MacBook Pros ជំនាន់ថ្មីនឹងបំពាក់បន្ទះឈីប Corei9 និង មាន RAM រហូតដល់ 32GB

130
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសបញ្ចេញកុំព្យូទ័រយួរដៃ Macbook Pros ជំនាន់ថ្មីរបស់ខ្លួន។ សម្រាប់ Macbook Pros ជំនាន់ថ្មីនេះ ត្រូវបានអោយដឹងថា ក្រុមហ៊ុនបានបញ្ចេញ 2 ម៉ូឌែល ដែលមានទំហំ 13 inch និង 15 inch ខណៈដែលម៉ូឌែល 15 inch ត្រូវបានចេញជា 2 ជម្រើសទៀត។

  1. MacBook Pro 15 inch
  • មានអេក្រង់ទំហំ 15.4 inch បង្ហាញរូបភាពក្នុងកម្រិត 2880 x 1800px
  • ប្រើប្រាស់ True Tone technology​ ដែលធ្វើការផ្លាស់ប្តូរពណ៌ទៅតាមសីតុណ្ហភាពនៃបរិយាកាសជុំវិញ
  • ប្រើប្រាស់ Touch Bar និង Touch ID
  • បំពាក់ដោយបន្ទះឈីប hexa-core Intel Core i7 or Core i9 processor  ជាជម្រើសសម្រាប់អ្នកប្រើប្រាស់
  • ម៉ូឌែលនេះ ត្រូវបានបំពាក់ RAM ដែលមានទំហំរហូតដល់ 32GB
  • SSD 4TB
  • GPU Radeon Pro discrete graphics (VRAM) 4GB
  • មានទម្ងន់ 4.02 pounds
  • មានតម្លៃប្រហែល $2399 (ទីផ្សារបរទេស)

Image result for MacBook Pros Go Up to Core i9

2. MacBook Pro 13 inch

  • មានអេក្រង់ទំហំ 13.3-inch បង្ហាញរូបភាពបានក្នុងកម្រិត 2560 x 1600px
  • ប្រើប្រាស់ True Tone technology​ ដែលធ្វើការផ្លាស់ប្តូរពណ៌ទៅតាមសីតុណ្ហភាពនៃបរិយាកាសជុំវិញ
  • ប្រើប្រាស់ Touch Bar និង Touch ID
  • បំពាក់ដោយបន្ទះឈីប ដែលមានជម្រើស 2 សម្រាប់អ្នកប្រើប្រាស់គឺ Core i5 or Core i7 processors
  • បំពាក់ដោយ SSD 2TB
  • GPU Intel Iris Plus 655
  • មានទម្ងន់ 3.02 pounds
  • មានតម្លៃប្រហែល $1799 (ទីផ្សារបរទេស)

Image result for MacBook Pros Go Up to Core i9

លើសពីនេះទៅទៀត Apple បានធ្វើការ Update នូវ Keyboard សម្រាប់ MacBook ជំនាន់ថ្មីនេះផងដែរ ដែលបានធ្វើអោយវាមានសម្លេងកាន់តែស្ងាត់ជាងមុន ។ ម៉ូឌែលទាំង 2 នៅតែបន្តប្រើប្រាស់ Thunderbolt 3 សម្រាប់ data transfer ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ