Xiaomi Mi 6X Hatsune Miku Edition ចេញជាផ្លូវការហើយ

Xiaomi Mi 6X Hatsune Miku Edition ចេញជាផ្លូវការហើយ

55
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន​ Xiaomi និង ក្រុមហ៊ុន Vocaloid បានចាប់ដៃសហការណ៍គ្នាម្តងទៀត ដោយបានបញ្ចេញស្មាតហ្វូន Hatsune Miku ខណៈដែល ឆ្នាំមុនក្រុមហ៊ុន បានបញ្ចេញស្មាតហ្វូន Redmi Note 4X teal Version រួចម្តងមកហើយ។ ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនទាំង 2 នឹងបញ្ចេញស្មាតហ្វូន Mi 6X Hatsune Miku Edition ជាមួយនឹងពណ៌ទឹកសមុទ្រ។

ដូចអ្វីដែលបានរំពឹងទុក នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ត្រូវបានបង្ហាញរូបរាងជាមួយនឹងរូបគំនូរ ហើយវាត្រូវបានដំណើរការដោយ RAM 6GB និង មានអង្គចងចាំ 6GB ។

ស្មាតហ្វូន Hatsune Miku edition នេះមានចំនួនកំណត់ត្រឹមតែ 5000 គ្រឿងតែប៉ុណ្ណោះ ដែលវាត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួននាពេលកន្លងមក។ ជាតួយ៉ាង នៅក្នុងប្រអប់ អ្នកអាចឃើញមាន Power Bank ពណ៌ទឹកសមុទ្រ ដែលមានកម្លាំងថ្ម 10000mAh ដែលមានរូបគំនូរយ៉ាងស្រស់ស្អាត រួមទាំងមានបន្ថែមជាមួយនឹង Case និង gift Card មួយទៀតផងដែរ។

Image result for Xiaomi Mi 6X Hatsune Miku Edition

  • ស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.99 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត Full HD+
  • ដំណើរការដោយ MIUI 9.5
  • បំពាក់ដោយបន្ទះឈីប Snapdragon 660 octa-core CPU
  • មានបំពាក់កាមេរ៉ាភ្លោះ ទំហំ 12MP + 20MP នៅផ្នែកខាងក្រោយ
  • មាន RAM 6GB និង មានអង្គចងចាំ 64GB
  • ស្មាតហ្វូននេះ មានតម្លៃ $320 (ទីផ្សារបរទេស)
  • ចាប់ទទួលកុម្មង់មុនហើយ និង ចេញលក់នៅថ្ងៃ 10 ខែ កក្កដា ខាងមុខនេះ។

Image result for Xiaomi Mi 6X Hatsune Miku Edition

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ