Asus នឹងបញ្ចេញស្មាតហ្វូន ZenFone Ares ដែលបំពាក់ដោយបន្ទះឈីប Snapdragon 821

Asus នឹងបញ្ចេញស្មាតហ្វូន ZenFone Ares ដែលបំពាក់ដោយបន្ទះឈីប Snapdragon 821

78
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែបានបញ្ចេញស្មាតហ្វូន ZenFone Ares យ៉ាងស្ងប់ស្ងាត់ នៅ តៃវ៉ាន់ ដោយមិនមានព្រឹត្តិការណ៍បើកបង្ហាញអ្វីនោះឡើយ។ ស្មាតហ្វូននេះ សង្កត់ធ្ងន់លើ AR (Augmented Reality) និង VR (Virtual Reality) ជាមួយលក្ខណៈពិសេសស្ទើរតែដូចគ្នាទៅនឹង ZenFone AR កាលពីឆ្នាំមុន។

Image result for ZenFone Ares

ខាងក្រោមនេះជា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ៖

  • ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.7 inch ជាប្រភេទកញ្ចក់ Super AMOLED ដែលមានលទ្ធភាពបង្ហាញរូបភាពបានក្នុងកម្រិត (1440x2560px)
  • វាត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 821
  • មាន RAM 128GB ដែលមានអង្គចងចាំ 128GB ជាមួយនឹងការបន្ថែមអង្គចងចាំខាងក្រៅទៀតបាន
  • បំពាក់ដោយកាមេរ៉ាក្រោយទំហំ 23MP ជាមួយនឹង Lens PixelMaster 3.0 ហើយវា មានសមត្ថភាពតាមដានចលនា និង មានលទ្ធភាព​ចាប់យក AR three-dimensional effects
  • កាមេរ៉ាមុខទំហំ 8MP

  • ស្មាហ្វូននេះត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat
  • វាត្រូវបានបំពាក់ដោយថាមពលថ្ម 3300 mAh ជាមួយនឹងបច្ចេកវិទ្យា Quick Charge 3.0
  • ដើម្បីទុកជាបទពិសោធន៍ Multimedia ស្មាតហ្វូននេះត្រូវបានបង្កើតឡើង ដោយបំពាក់មុខងារ SonicMaster 3.0 Hi-Res Audio 384 kHz audio decoder, and supports DTS Headphone with 7.1 surround

ZenFone Ares មានកំណត់សម្រាប់ប្រជាជនតៃវ៉ាន់ ។ ពេលបច្ចុប្បនអាចរកទិញបាននៅតាមក្រុមហ៊ុនលក់រាយក្នុងស្រុកជាមួយនឹងតម្លៃចាប់ផ្តើម $​​333 ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ