ខ្លាំងបាត់ Huawei P20 series លក់ចេញបានរហូតដល់ 6 លានគ្រឿង បើគិតពីថ្ងៃចេញលក់

ខ្លាំងបាត់ Huawei P20 series លក់ចេញបានរហូតដល់ 6 លានគ្រឿង បើគិតពីថ្ងៃចេញលក់

51
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុនស្មាតហ្វូន លំដាប់លេខ 3 Huawei បានប្រកាសថា ក្រុមហ៊ុនបានលក់ស្មាតហ្វូនម៉ូឌែល Huawei P20 series បានរហូតដល់ 6 លានគ្រឿង នេះជាការលក់ចេញទូទាំងពិភពលោក បើគិតពីថ្ងៃចេញរហូតមកទល់ពេលនេះ។ ក្រុមហ៊ុនក៏បានបន្តថា ស្មាតហ្វូននេះត្រូវបានលក់ចេញមានកើនឡើង ដែលគិតជាងភាគរយប្រហែល 81% បើធៀបទៅនឹងម៉ូឌែល Huawei P10 Series ដែលបានចេញកាលពីឆ្នាំមុន។

Image result for p20 series

” នេះជាការលក់ចេញ ដែលមិនគួរអោយជឿ ខណៈដែល Huawei P20 Series ត្រូវបានលក់ចេញក្នុងចំនួនច្រើនបែបនេះ ហើយភាពជោគជ័យ ក៏បានធ្វើអោយក្រុមហ៊ុនធ្វើការសិក្សាអំពីទីផ្សាររបស់ខ្លួនកាន់តែប្រសើរជាងមុន។ ក្រុមហ៊ុន ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះការច្នៃប្រឌិត និង ការស្រាវជ្រាវនិងអភិវឌ្ឍន៍បន្ថែម “។ នេះបើតាមសម្តីរបស់លោក Kevin Ho ប្រធានក្រុមហ៊ុនបានលើកឡើង។ 

Image result for p20 seriesគាត់បានបន្តទៀតថា “យើងមើលឃើញពីភាពជោគជ័យរបស់យើងជាមួយនឹង Huawei P20 Series ជាការជំរុញលើកទឹកចិត្តដើម្បីជំរុញឱ្យយើងបន្តធ្វើឱ្យល្អឥតខ្ចោះ។” 

Image result for p20 series

គួរបញ្ជាក់ថា Huawei P20 Series ត្រូវបានចេញលក់កាលពីកំឡុងខែ មីនា ថ្មីីៗនេះ ខណៈម៉ូឌែល P20 Lite ត្រូវបានចេញភ្លាមៗ ចំណែកម៉ូឌែល P20 និង P20 Pro ត្រូវបានចេញលក់ក្នុងខែ មេសា។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ