លេចធ្លាយរូបរាងពេញរបស់ Samsung Galaxy Note9 តាមរយៈវីឌីអូមួយ

លេចធ្លាយរូបរាងពេញរបស់ Samsung Galaxy Note9 តាមរយៈវីឌីអូមួយ

63
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ មានការលេចធ្លាយវីឌីអូមួយ ដែលបង្ហាញពីរូបរាងពេលរបស់ស្មាតហ្វូន Samsung Galaxy Note9 ដែលត្រៀមខ្លួនបង្ហាញវត្តមានជាផ្លូវនៅពេលឆាប់ៗខាងមុខនេះ។ តាមរយៈការលេចធ្លាយនេះ វាត្រូវបានគេលើកឡើងថា នេះអាចជារូបរាងពិតប្រាកដរបស់ស្មាតហ្វូននេះ។ បើតាមរូបភាពដែលបានបង្ហាញនេះ វាមានរូបរាងស្រដៀងគ្នាទៅជំនាន់ដើម Note8 និង អាចនិយាយបានថា ដូចគ្នាទៅនឹង Galaxy S9/S9+ ផងដែរ។

នៅផ្នែកខាងក្រោយនៃស្មាតហ្វូនជំនាន់ក្រោយនេះ ត្រូវបានបង្ហាញទីតាំងដ៏ល្អប្រសើរជាមុនរបស់ឧបករណ៍ស្គែនក្រយ៉ៅ  ខណៈដែលវា មិនត្រូវបានបំពាក់នៅជិតកាមេរ៉ាភ្លោះទៀតនោះឡើយ ដោយវាមានទីតាំងនៅខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹង Galaxy S9/S9+ ទៅវិញ ជាមួយនឹងរូបរាងបែបផ្តេកទៅវិញ។ យ៉ាងណាក៏ដោយយ៉ាងហោចណាស់វាស្ថិតនៅកន្លែងដែលត្រឹមត្រូវនៅពេលនេះ។ ប៉ុន្តែវាបានធ្វើអោយអ្នកគាំទ្រមួយចំនួនបានខកចិត្ត ខណៈដែលពួករំពឹងថា Note9 ​នឹងប្រើប្រើការស្គែនក្រយ៉ៅដៃលើអេក្រង់។

Image result for note 9

  • Note9 មានទំហំ 161.9 x 76.3 x 8.8 mm ដែលមានន័យថា វាខ្លីជាង អេក្រង់ធំជាង ស្តើងជាង Note8
  • មានអេក្រង់ទំហំ 6.3 inch ជាអេក្រង់ Super AMOLED ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1440x2960px
  • បំពាក់ថ្មដែលមានកម្លាំងរហូតដល់ទៅ 3850mAh ខណៈ Note8 មានត្រឹម 3300mAh ជាមួយនឹង​រន្ធ USB-C 3.1 (Fast battery charging (Quick Charge 2.0)
  • Note9 នឹងភ្ជាប់មកជាមួយនឹង S Pen stylus

Image result for note 9

  • បំពាក់ដោយប្រព័ន្ធការពារការជ្រាបទឹក IP68 ដែលអាចធាន 1.5m រយៈពេល 30mns
  • RAM 6GB និង មានអង្គចងចាំ 3 ជម្រើសគឺ 64/128/256 GB
  • កាមេរ៉ាភ្លោះខាងក្រោយមានទំហំ 12 MP (f/1.5-2.4, 26mm, 1/2.55″, 1.4µm, Dual Pixel PDAF) + 12MP (f/2.4, 52mm, 1/3.6″, 1µm, AF), OIS, phase detection autofocus, 2x optical zoom, LED flash
  • កាមេរ៉ាមុខមានទំហំ 8 MP (f/1.7, 25mm, 1/3.6″, 1.22µm), autofocus, 1440p@30fps, dual video call, Auto HDR
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Oreo
  • បំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 845 ជាមួយ Chipset Exynos 9810 និង GPU Mali-G72 MP18 – EMEA
    Adreno 630

Image result for note 9

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ