Google នឹងគ្រោងធ្វើការបំពាក់ Snapdragon 710 ទៅលើទូរស័ព្ទ Pixel នៅឆ្នាំ២០១៩ខាងមុខនេះ

Google នឹងគ្រោងធ្វើការបំពាក់ Snapdragon 710 ទៅលើទូរស័ព្ទ Pixel នៅឆ្នាំ២០១៩ខាងមុខនេះ

56
0
ចែករំលែក
AngkorScript
Seva24

មានពាក្យចចាមរ៉ាមពីអ្នកគាំទ្ររបស់ក្រុមហ៊ុន Google បាននិយាយថាក្រុមហ៊ុននេះនឹងបង្ហាញកំពូលស្មាតហ្វូន Pixel 3 ទាំងពីររបស់ខ្លួននៅចុងខែនេះដែលបច្ចុប្បន្ននេះទូរស័ព្ទស្មាតហ្វូន Pixel 2 និង Pixel 2 XL កំពុងតែមានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។ ដោយមូលហេតុមួយថាក្រុមហ៊ុន LG បានបង្ហាញនូវទូរស័ព្ទចុងក្រោយរបស់ខ្លួនដែលបានបំពាក់មកជាមួយនឹងបន្ទះឈីប Qualcomm ចុងក្រោយបំផុត ទើបធ្វើអោយអ្នកគាំទ្រគិតថា Pixel 3 នឹងត្រូវបានភ្ជាប់មកជាមួយនូវបន្ទះឈីបនេះដូចគ្នា។​

Google working on a Snapdragon 710-powered Pixel phone for 2019

តែទោះជាយ៉ាងដោយក៏គ្មាននរណាហ៊ានអះអាងថាវានឹងក្លាយជាពត៌មានពិតនោះដែរ ប៉ុន្តែតាមសំដីរាយការណ៍ពីអ្នកសារពត៌មានម្នាក់មិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា ក្រុមហ៊ុន Google នឹងសហការជាមួយនិងក្រុមហ៊ុន Foxconn ដើម្បីត្រៀមខ្លួនចាប់ផ្តើមធ្វើការជាមួយ Pixel ថ្មីមួយផ្សេងទៀត នៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ ។

Related image

Pixel ថ្មីនេះមិនដូចគ្នាទៅនឹង Pixel 3 និង Pixel 3 XL ទេព្រោះវានឹងបំពាក់ដោយបន្ទះឈីប Qualcomm ចុងក្រោយបំផុតគឺ Snapdragon 710 ដែលជាទូរស័ព្ទដំណើរការដោយប្រព័ន្ទប្រតិ្តបត្តិការណ៍ Android ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Google នឹងបង្ហាញខ្លួន Pixel 3 និង Pixel 3 XL ជាផ្លូវការនៅរដូវស្លឹកឈើជ្រុះនាពេលខាងមុខនេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ