OnePlus បានចាប់ផ្តើមចេញនូវការ Update OxygenOS 5.1.2 សម្រាប់ OnePlus 5 និង OnePlus 5T ។ កំណែ Update នេះ មានទំហំរហូតដល់ 1.6GB ខណៈដែលពេលនេះ វាបានបង្ហាញវត្តមានលើតំបន់មួយចំនួនហើយ។
ការផ្លាស់ប្តូរសំខាន់ត្រូវបានធ្វើឡើងសម្រាប់ Android May 2018 security patch ដែលធ្វើការកែប្រែលើកំណែចាស់ April 2018 patch in 5.1.1 ។ ក្រៅពីនោះការធ្វើកំណែប្រែនេះ ត្រូវបានផ្តោតសំខាន់លើចំណុចមួយបន្ថែមទៀតគឺ ការ Update Version ថ្មី សម្រាប់ Gallery app ដែលបន្ថែមការរចនាថ្មីនិងប្រភេទថ្មីដែលបានលុបថ្មីៗរក្សាទុករូបថតដែលបានលុបហើយលុបដោយស្វ័យប្រវត្តិបន្ទាប់ពី 30 ថ្ងៃ។
បន្ថែមលើនេះទៀត វាត្រូវបាន Fixed លើបញ្ហាមួយចំនួនដូចជា auto-rotation stability issue, Wi-Fi connection និង បញ្ហា microphone មិនដំណើរការសម្រាប់កាស AKG មួយចំនួនទៀត។
Update log ក៏ត្រូវបានបន្ថែមជាមួយនឹងការដោះសោរដោយការគោះលើអេក្រង់ 2 ដង ដើម្បីធ្វើការដោះសោរផងដែរ។ នេះមិនមែនជាលក្ខណៈពិសេសថ្មីទេព្រោះវាត្រូវបានបន្ថែមជាផ្នែកមួយនៃកម្មវិធី OnePlus Launcher តាមរយៈ Play Store ហើយក៏មាននៅលើ Pre-OxygenOS 5.1.2 ផងដែរ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ