កាលពីថ្មីនេះ មានវីឌីអូខ្លីមួយ ដែលបង្ហាញពីស្មាតហ្វូនអេក្រង់លាតមួយម៉ូឌែល ដែលបានបំពាក់ដោយកាមេរ៉ាភ្លោះ ខណៈដែលស្មាតហ្វូននេះមានលេខកូដ G8850 ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា វាមានឈ្មោះជាផ្លូវការថា Samsung Galaxy A9 Star ។
គួរបញ្ជាក់ថា សម្រាប់ម៉ូឌែល Galaxy S Light Luxury ត្រូវបានគេស្គាល់ថាជាឈ្មោះរបស់ម៉ូឌែលស្មាតហ្វូន Galaxy A8 Star ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមួយចំនួនដែលបានផ្តល់ដោយគេហទំព័រ TENNA ៖
- ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.28 inch ជាប្រភេទអេក្រង់ AMOLED ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1080x2220px
- អេក្រង់លាតផ្ទៃខាងមុខ
- ប្រើប្រាស់កម្លាំងថ្ម 3700mAh
- បំពាក់ដោយកាមេរ៉ាភ្លោះបញ្ឈរនៅផ្នែកខាងក្រោយដែលមានទំហំរហូតដល់ 24 MP + 16 MP
- កាមេរ៉ាមុខទំហំ 24 MP
- Galaxy A9 Star នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0
- មាន RAM 4GB និង អង្គចងចាំទំហំ 64GB និង អាចបន្ថែមកាតខាងក្រៅបាន
- ប្រើប្រាស់ការស្គែនក្រយ៉ៅដៃ
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ