Honor ស្មាតហ្វូនដែលទទួលបានភាពពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ដើម្បីឆ្លើយតបទៅហ្នឹងសន្ទុះនៃភាពគាំទ្រទៅកាន់អតិថិជនរបស់ខ្លួន ស្មាតហ្វូនត្រកូលនេះ នឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀតគឺ Honor Play នៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី 06 ខែ មិថុនា សប្តាហ៍ក្រោយនេះ ។ ស្មាតហ្វូននេះ ត្រូវបានគេនិយាយថា ជាស្មាតហ្វូនដែលបង្កើតឡើងដើម្បីផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកម្រិត 4D ។
- ស្មាតហ្វូននេះត្រូវបំពាក់ដោយអេក្រង់ទំហំ 5.84 inch ដែលបង្ហាញរួបភាពបានក្នុងកម្រិត 1080x2280px
- ប្រើប្រាស់កម្លាំងថ្ម 2900mAh
- បំពាក់ដោយកាមេរ៉ាភ្លោះទំហំ 13 MP + 2 MP អមដោយ Flash មួយគ្រាប់ នៅខាងក្រោយ
- កាមេរ៉ាមុខទំហំ 16 MP
- មាន RAM 4GB និង មានអង្គចងចាំ 2 គឺ 32GB/128GB
- អាចបន្ថែម Memory Card បាន
- មានស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ
Honor Play អាចជាឧបករណ៍ផ្សេងពីម៉ូដែល LLD-AL 30 នេះ។ វាពិតជាពឹងផ្អែកលើថា តើបទពិសោធ “ការបង្កើតថ្មី” គឺជាការច្នៃប្រឌិតពិត ឬ គ្រាន់តែនិយាយអំពីទីផ្សារ។
Facebook Comments
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ