Xiaomi Mi 8 ស្មាតហ្វូនដំបូងដែលបំពាក់ Fingerprint លើអេក្រង់

Xiaomi Mi 8 ស្មាតហ្វូនដំបូងដែលបំពាក់ Fingerprint លើអេក្រង់

233
0
ចែករំលែក
AngkorScript
Seva24

សល់រយៈពេលប្រហែលមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនចិន Xiaomi Mi 8 នឹងបង្ហាញវត្តមានជាផ្លូវការហើយ។ កាលពីប៉ុន្មានថ្ងៃមុននេះ មានវីឌីអូមួយ ដែលបានបង្ហាញពីវត្តមាន Fingerprint នៅលើអេក្រង់ ខណៈដែលវាជាស្មាតហ្វូនដំបូងដែលបានបំពាក់បច្ចេកវិទ្យានេះ។

បន្ទាប់ពីលេចធ្លាយនូវការចែកចាយវីឌីអូរួចមក ពេលនេះស្មាតហ្វូននេះក៏បានលេចធ្លាយម្តងទៀតជាមួយនឹង Specs សំខាន់ៗមួយចំនួនទៀត៖

  • ស្មាតហ្វូននេះត្រូវបានគេរំពឹងថា វានឹងមានអេក្រង់ទំហំ 6.2 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត Full HD (1080x2260px)
  • បំពាក់ដោយបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់
  • បំពាក់ដោយបន្ទះឈីប Snapdargon 845
  • RAM 6GB និង អង្គចងចាំ 128GB (វាអាចនឹងមាន RAM 8GB មួយទៀត)

  • បំពាក់ដោយកាមេរ៉ាភ្លោះទំហំ 20MP (f/1.7) + 16MP (f/2.0)
  • កាមេរ៉ាមុខទំហំ​ 16MP f/2.0 snapper
  • Mi 8 នឹងដំណើរការដោយ MIUI និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo
  • មានទម្ងន់ 172g
  • បំពាក់ដោយថ្មដែលមានថាមពល 3300 mAh
  • Xiaomi Mi 8 នឹងប្រកាសបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 31 ខែ ឧសភា ឆាប់ៗខាងមុខនេះ

Image result for xiaomi mi 8

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ