Samsung បញ្ចេញ Galaxy J8 ជាមួយនឹងកម្លាំងថ្មរហូតដល់ 3500mAh

Samsung បញ្ចេញ Galaxy J8 ជាមួយនឹងកម្លាំងថ្មរហូតដល់ 3500mAh

119
0
ចែករំលែក
AngkorScript
Seva24

Samsung ទើបតែប្រកាសបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីមួយទៀតគឺ Samsung Galaxy J8 ដែលជាស្មាតហ្វូនដែលមានរូបរាងខាងក្រៅស្ទើតែដូចគ្នាទៅនឹង Samsung Galaxy A6+ ប៉ុន្តែវាមានតម្លៃធូរថ្លៃជាង។ ស្មាតហ្វូននេះ ត្រូវបានបំពា់ដោយកាមេរ៉ាភ្លោះ និង​ មានកម្លាំងថ្ម​ មិនចាញ់កំពូលស្មាតហ្វូនមួយចំនួននោះទេ។ Samsung Galaxy J8 គ្រោងនឹងចរាចរណ៍លើទីផ្សារនៅកំឡុងខែ កក្កដា ឆាប់ៗខាងមុខនេះ។

  • បំពាក់ដោយអេក្រង់ 6 inch ជាប្រភេទកញ្ចក់ Super AMOLED ដែលបង្ហាញរូបភាពក្នុងកម្រិត 720p+
  • ប្រើប្រាស់បន្ទះឈីប Snapdragon 450 14nm
  • កម្លាំងថ្មរហូតដល់ 3500mAh

  • បំពាក់ដោយកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយទំហំ 16 MP main sensor (f/1.7 aperture) + 5 MP secondary sensor (f/1.9)
  • កាមេរ៉ាមុខទំហំ 16MP  អមដោយដោយ Flash មួយគ្រាប់
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo
  • មាន RAM 4GB និង អង្គចងចាំ 64GB
  • ដងខ្លួនស្រោបដោយលោហៈ

ស្មាតហ្វូននេះត្រូវបានគេលើកឡើងថា Samsung បានផលិតវាឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនឥណ្ឌា ខណៈដែលវាត្រូវបានគេហៅថា  “Make for India” ដែលរួមមានកម្មវិធីមួយចំនួនដូចជា windowed video chat និង AI ដែលអាចជួយក្នុងការទិញទំនិញពី Samsung Mall ដោយគ្រាន់តែចុចលើរូបភាពទំនិញនោះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ