Surface Hub 2 របស់ Microsoft គ្រោងនឹងបញ្ចេញនៅឆ្នាំ 2019 (មានវីឌីអូ)

Surface Hub 2 របស់ Microsoft គ្រោងនឹងបញ្ចេញនៅឆ្នាំ 2019 (មានវីឌីអូ)

26
0
ចែករំលែក
AngkorScript
Seva24

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានផ្តល់ដំណឹងថា ក្រុមហ៊ុនគ្រោងនឹងបញ្ចេញ Surface Hub ជំនាន់ថ្មីរបស់ខ្លួន ខណៈវាមើលទៅល្អប្រសើរជាងជំនាន់មុនដែលត្រូវបានចេញផ្សាយកាលពី 3 ឆ្នាំមុន។ វាបានក្លាយទៅជាផលិតផលដែលទទួលបានជោគជ័យយ៉ាងខ្លាំង។ 

សម្រាប់ Surface Hub 2​ នឹងចេញលក់ជាផ្លូវការនៅឆ្នាំ 2019 ហើយមានតែអតិថិជនដែលបានជ្រើសរើសប៉ុណ្ណោះដែលអាចសាកល្បងវាបាននៅដើមឆ្នាំ។ Surface Hub 2​ ត្រូវបានអោយដឹងថា វាមានអេក្រង់ទំហំ 50.5 inch ដែលអាចបង្ហាញរូបភាពបានរហូតដល់កម្រិត 4k ដែលមាន គែម bezel ស្តើងជាងមុន ជាមួយនឹងជើងទម្រ។​ 

Image result for Surface Hub 2

បើទោះបីជាវាមានគែមស្តើងក្តី ក៏វាមិនមានការរំខានពីឧបករណ៍មួយចំនូនដូចជា កាមេរ៉ា ឧបករណ៍បំពងសម្លេង និង microphones ។

Image result for Surface Hub 2

Microsoft កំពុងតែដោះស្រាយបញ្ហាដែលធ្លាប់បានញាំញី លើឧបករណ៍ជំនាន់មុនៗរបស់ខ្លួន ដើម្បីធ្វើអោយជំនាន់ក្រោយរបស់ខ្លួនកាន់តែមានភាពល្អប្រសើរជាងមុន។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ