Samsung Galaxy S8 ត្រូវបានបង្ហាញវត្តមានជាមួយនឹងការចរាចរណ៍នៅលើទីផ្សារស្មាតហ្វូនអស់រយៈពេលប្រហែលជា មួយ ឆ្នាំហើយ ហើយវាក៏ត្រូវបានទទួលដំណែងជាកំពូលស្មាតហ្វូនថែមផង រហូតដល់មានវត្តមានរបស់ Galaxy S9/S9+ ត្រូវបានបង្ហាញជាផ្លូវការ។ បើទោះបីជាមានវត្តមានរបស់ស្មាតហ្វូនជំនាន់ក្រោយក្តី ក៏កេរ្តិ៍ឈ្មោះរបស់ Samsung Galaxy S8 នៅតែរក្សាបានជានិច្ច។
ថ្មីៗនេះ Samsung បានបញ្ចេញស្មាតហ្វូនមួយម៉ូឌែលទេ ដែលមានឈ្មោះថា Samsung Galaxy S8 Lite ដែលមានរូបរាងដូចគ្នាបេះបិតទៅនឹង Galaxy S8 ប៉ុន្តែវាត្រូវបានអោយដឹងថា វាមានកម្លាំងខ្សោយ Galaxy S8 ។
Samsung Galaxy S8 Lite ត្រូវបានលេចធ្លាយជាមួយនឹងរូបភាពជាច្រើន ដែលបង្ហាញពីវត្តមានស្មាតហ្វូននេះ ដែលមានពណ៌ចំនួន 2 គឺ Burgundy Red និង Black ។
- Samsung Galaxy S8 Lite មានអេក្រង់ទំហំ 5.8 inch ដែលបំពាក់ដោយកញ្ចក់ Super AMOLED ដែលបង្ហាញរូបភាពបានក្នុងកម្រិត 2220x1080px
- ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 660
- មាន RAM 4GB និង អង្គចងចាំទំហំ 64GB អាចបន្ថែមកាតបានរហូតដល់ 256GB
- បំពាក់ដោយកម្លាំងថ្មទំហំ 3000mAh
- កាមេរ៉ាក្រោយមានទំហំ 16MP
- កាមេរ៉ាមុខទំហំ 8MP
- បំពាក់ដោយ Fingerprint Scanner នៅខាងក្រោយ
Samsung Galaxy S8 Lite ត្រូវបានគេរំពឹងថា វានឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 21 ឧសភា ឆាប់ៗខាងមុខនេះ ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ