បន្ទះឈីប Snapdragon 710 និង 730 បញ្ចេញ Full Specs ហើយ

បន្ទះឈីប Snapdragon 710 និង 730 បញ្ចេញ Full Specs ហើយ

76
0
ចែករំលែក
AngkorScript
Seva24

ពាក្យចចាមអារាម Qualcomm Android កាលពីខែកុម្ភៈក្រុមហ៊ុន Qualcomm បានបង្ហាញស៊េរី Snapdragon 700 របស់ខ្លួនដោយផ្តោតលើ AI ជាពិសេស។ យោងតាមពត៌មានចុងក្រោយនេះបានអោយដឹងថា បន្ទះឈីបពីរដំបូងបង្អស់នៃត្រកូល 700 គឺ Snapdragon 710 និង Snapdragon 730 ហើយលក្ខណៈពិសេសពេញរបស់បន្ទះឈីបនេះ នៅលើ Online។ 

Image result for Qualcomm Snapdragon 710 and Snapdragon 730

រវាងស្មាតហ្វូនសេរ៊ី 600 និង សេរ៊ី 800 បន្ទះឈីប Snapdragon 7xx ត្រូវបានបំពាក់ដោយបន្ទះ CPU octa-core ដែលមាន 6 cores ដែលមានប្រសិទ្ធភាពខ្ពស់ និង 2 ទៀត សម្រាប់ដំណើរការកាន់តែប្រសើរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បន្ទះឈីប Snapdragon 730 នឹងត្រូវបានផលិតឡើងនៅលើ LPP 8nm ដែលធ្វើឱ្យវាជាបន្ទះឈីបតូចជាងគេបំផុត ដែលផលិតដោយក្រុមហ៊ុន Samsung ។

Qualcomm Snapdragon 710 and Snapdragon 730 specs leak in full

10 nm LPE (Low-Power Early) ដំណើរការ Process ខ្ពស់ជាង 27% និង និង ប្រើប្រាស់ថាមពលទាបជាង 14 nm ។ ម្យ៉ាងទៀត LPP បានបង្កើន performance រហូតដល់ 10% និង ជួយកាត់បន្ថយថាមពលបាន 15% ថែមទៀតផង។

Image result for Qualcomm Snapdragon 710 and Snapdragon 730

RF transmitter ដែលបានចុះបញ្ជីជា SDR660 គឺដូចទៅនឹង Snapdragon 630 និង Snapdragon 660 ដែលមានន័យថា ទូរស័ព្ទដែលនឹងមកដល់នាពេលខាងមុខនឹងមានការគាំទ្រពី Band ដូចគ្នានៅពេលដែលទូរស័ព្ទដំណើរការដោយបន្ទះឈីប 600 ស៊េរីថ្មី ខណៈដែលបន្ទះឈីបនេះអាចមានលទ្ធភាពក្នុងការបង្ហាញរូបភាពបានក្នុងកម្រិត 3040 x 1440 ឬ WQHD+ ។

Qualcomm Snapdragon 710 and Snapdragon 730 specs leak in fullចាប់តាំងពីក្រុមហ៊ុន Qualcomm បាននិយាយថាស៊េរី 700 នឹងត្រូវបានតម្រង់ទិសដៅ AI នឹងមានអង្គភាពកែច្នៃប្រព័ន្ធសរសៃប្រសាទដែលហៅថា NPU 120 រួមជាមួយ GPU / HVX នៅលើ Snapdragon 730 ខណៈពេលដែល 710 នឹងមិនមាន NPU នោះទេ។ សម្រាប់ទូរស័ព្ទដែលបំពាក់ដោយបន្ទះឈីប Snapdragon 710 ត្រូវបានគេរំពឹងថា អាចនឹងមកដល់នៅពាក់កណ្តាលឆ្នាំ 2019 ហើយចំណែកឯ Xiaomi មានពាក្យចចាមអារាមថា អាចជាក្រុមហ៊ុនដំបូងគេក្នុងការបញ្ចេញស្មាតហ្វូនដែលបំពាក់បន្ទះឈីបនេះមុនគេ។ 

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ