Apple Watch Series 3 ឥលូវនេះបានធ្វើការបញ្ចុះតម្លៃដល់ 50 ដុល្លាសហរដ្ឋអាមេរិកជូនអតិថជន

Apple Watch Series 3 ឥលូវនេះបានធ្វើការបញ្ចុះតម្លៃដល់ 50 ដុល្លាសហរដ្ឋអាមេរិកជូនអតិថជន

94
0
ចែករំលែក
AngkorScript
Seva24

 

ប្រសិនបើអ្នកមានគម្រោងចង់ទិញនូវនាឡិកាឆ្លាតវៃ Apple Watch Series 3 ដែលមិនត្រូវការប្រើប្រាស់លក្ខណៈពិសេសច្រើនដូច កម្មវិធីការបង្ហាញសារ , ការប្រើប្រាស់ Cellular , ការប្រើកម្មវិធីសម្រាប់ចាក់តន្ត្រី ជាដើម គឺវាមានសមត្ថភាពត្រឹមតែប្រើប្រាស់លើ GPS និងអាចការពារទឹកបានល្អនោះយើងខ្ញុំមានដំណឹងល្អប្រាប់អ្នក។

 

បច្ចុប្បន្ននេះក្រុមហ៊ុន Best Buy កំពុងតែដាក់លក់នាឡិកាឆ្លាតវៃ Apple Watch Series 3 (GPS Only)  ក្នុងតម្លៃត្រឹមតែ 279 ដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ​ បើធៀបនឹងតម្លៃដើមគឺ 329 ដុល្លាសហរដ្ឋអាមេរិក ដូច្នេះលោកអ្នកអាចចំនេញដល់ទៅ 50 ដុល្លាសហរដ្ឋអាមេរិក។ ក្រៅពីដាក់លក់នាឡិកាឆ្លាតវៃ Apple Watch Series 3 (GPS Only) នេះក្នុងតម្លៃពិសេសនេះ Best Buy ក៏បានធ្វើការបញ្ចុះតម្លៃទៅលើនាឡិកាឆ្លាតវៃ Apple Watch Nike+ Series 3 (GPS Only) ផងដែរ។

គួរបញ្ជាក់ថាបើលោកអ្នកចង់ទិញនាឡិកាឆ្លាតវៃ Apple Watch ទាំងពីរខាងលើនេះក្នុងតម្លៃ 279 ដុល្លាសហរដ្ឋអាមេរិកគឺមានលក់តែនៅក្នុង Best Buy តែប៉ុណ្ណោះចំពោះការកម្មង់ទិញពីក្រុមហ៊ុនផ្សេងៗនឹងត្រូវលក់ជូនក្នុងតម្លៃធម្មតាគឺ 329 ដុល្លាសហរដ្ឋអាមេរិក។ អ្វីដែលកាន់តែពិសេសក្រុមហ៊ុន Best Buy មិនបានបញ្ជាក់ពីកាលបរិច្ឆេទផុតកំណត់ចំពោះការបញ្ចុះនេះនៅឡើយទេ។

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ