ក្រុមហ៊ុន Microsoft មានប្រូម៉ូសិនចំពោះ Surface Pro (2017)ជំនាន់ចុងក្រោយសម្រាប់សិស្សនិស្សិតទាំងអស់

ក្រុមហ៊ុន Microsoft មានប្រូម៉ូសិនចំពោះ Surface Pro (2017)ជំនាន់ចុងក្រោយសម្រាប់សិស្សនិស្សិតទាំងអស់

273
0
ចែករំលែក
AngkorScript
Seva24

តើអ្នកជាសិស្សមែនទេ? បើអ្នកពិតជាសិស្សមែន អ្នកគួរតែសប្បាយចិត្ត ព្រោះថាក្រុមហ៊ុន Microsoft នឹងមានការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាន ជូនទៅដល់សិស្ស និស្សិតដែលកំពុងតែបន្តការសិក្សាទៅតាមកំរិតថ្នាក់ ឫតាមជំនាញរបស់ខ្លួននីមួយៗ គឺក្រុមហ៊ុននេះបានបញ្ចុះតម្លៃ 10% ចំពោះការទិញ Surface Pro (2017)។ ដូចដែលអ្នកទាំងអស់គ្នាបានស្គាល់ហើយពី Surface Pro (2017) ថាជាប្រភេទ Laptop ដែលជាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំ២០១៧ ហើយវាមានមុខងារច្រើនសម្រាប់យកទៅប្រើប្រាស់ក្នុងការសិក្សា និងធ្វើការងារបានច្រើនប្រភេទ។

ក្នុងការបញ្ចុះតម្លៃនេះ​ផងដែរ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថាខ្លួនមិនត្រឹមតែបញ្ចុះតម្លៃទៅលើ Surface Pro (2017) នេះប៉ុណ្ណោះទេ គឺក្រុមហ៊ុនក៏បានធ្វើការបញ្ចុះតម្លៃចំពោះគ្រឿងបន្លាសរបស់វាផងដែរ ដូចជាប៊ិច Surface Pen ដែលបានបញ្ចុះតម្លៃមកត្រឹម 89,99ដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

បើនិយាយពីលក្ខណៈពិសេសរបស់ Surface Pro (2017)ជំនាន់ចុងក្រោយនេះវិញម្តងគឺ វាដំណើរការដោយ Intel Core m3 ជាមួយនឹង RAM ទំហំ 4GB និងមាន Memory ក្នុងទំហំ 128GB ដែលដាក់លក់ក្នុងតម្លៃធម្មតា 799 ដុល្លាសហរដ្ឋអាមេរិក ប៉ុន្តែចំពោះសិស្សនិសិ្សតត្រូវបានលក់ជូនក្នុងតម្លៃត្រឹមតែ 719,10 ដុល្លាសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ វាពិតជាសាកសមខ្លាំងមែនទែនចំពោះសិស្ស និស្សិតដែលកំពុងសិក្សាទៅលើជំនាញផ្នែក ស្ថាបត្យករ, ពេទ្យ ,​វិស្វកម្ម និងផ្នែករចនា ឌីហ្សាញជាដើម។

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ