Apple ចាប់ផ្តើមធ្វើការផ្លាស់ប្តូរថ្មសម្រាប់ MacBook Pro 13 inch

Apple ចាប់ផ្តើមធ្វើការផ្លាស់ប្តូរថ្មសម្រាប់ MacBook Pro 13 inch

150
0
ចែករំលែក
AngkorScript
Seva24

Apple បានបញ្ចេញ Program មួយដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងថ្មសម្រាប់ non-Touch Bar 13-inch MacBook Pros ដោយឥតគិតថ្លៃ។ ក្រុមហ៊ុនមួយនេះក៏បានបន្ថែមទៀតថា ចំពោះកម្មវិធី ត្រូវបានដាក់អោយឥតគិតថ្លៃនេះ គឺមានចំនួនកំណត់ សម្រាប់ធ្វើការបន្ថែមថាមពលថ្ម។

Image result for macbook pro 13 inch

គេហទំព័រ 9to5Mac បានប្រទះឃើញកម្មវិធីដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានថ្មរបស់កុំព្យួទ័រជំនួសម៉ូដែល MacBook Pro ដែលមិនមាន Touch Bar 13 inch។ Apple បានកត់សម្គាល់ឃើញថា កុំព្យូទ័រមួយចំនួនតូចដែលផលិតក្នុងចន្លោះខែតុលា 2016 និង ខែតុលា 2017 មានធាតុផ្សំមិនត្រឹមត្រូវដែលបណ្តាលឱ្យថ្មកាន់តែរីកធំ។ កម្មវិធីនេះ តម្រូវអោយម្ចាស់កុំព្យូទ័រ បញ្ចូល Serial Number កុំព្យូទ័រ ដើម្បីធ្វើការពិនិត្យសិទ្ធិទទួលបាន។ នេះគឺជា តំណភ្ជាប់ ដើម្បីធ្វើការបញ្ចូល Serial Number របស់អ្នក៖ https://www.apple.com/support/13inch-macbookpro-battery-replacement/

Image result for macbook pro 13 inch

ប្រសិនបើកុំព្យូទ័ររបស់ Qualifies អ្នកប្រើអាចនាំយកម៉ាស៊ីន MacBook Pro របស់ពួកគេទៅកាន់ authorized dealer ឬ ហាងលក់រាយ ឬ អាចផ្ញើ mail ទៅមជ្ឈមណ្ឌលជួសជុលរបស់ Apple ។ អ្នកប្រើដែលបានជំនួសថ្មរបស់ពួកគេរួចហើយ អាចទាក់ទងក្រុមហ៊ុន ដើម្បីមើលអំពីការទទួលបានសំណង។ Apple បានកត់សំគាល់ថា ការខូចខាតណាមួយដែលរារាំងការផ្លាស់ប្តូររបស់ថ្មនឹងត្រូវការជួសជុលជាមុន។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ