Samsung ពន្យល់អំពីមូលហេតុ ដែលប្រើប្រាស់ Super Slow-mo សម្រាប់ Galaxy S9

Samsung ពន្យល់អំពីមូលហេតុ ដែលប្រើប្រាស់ Super Slow-mo សម្រាប់ Galaxy S9

65
0
ចែករំលែក
AngkorScript
Seva24

Samsung បានបង្ហាញព័ត៌មានមួយ ដែលទាក់ទងទៅនឹង ការដាក់ Super Slow-mo ទៅកាន់ស្មាតហ្វូនជំនាន់ក្រោយគឺ កំពូលស្មាតហ្វូន Samsung Galaxy S9 និង អំពីភាពខុសគ្នារវាង កាមេរ៉ារបស់ Samsung Galaxy Note 8 

Image result for s9 vs note 8

ដំបូងក្រុមហ៊ុន Samsung Galaxy S9 និង S9 + អាចថតបាន 960 fps ក្នុងរយៈពេល 0.2 វិនាទី។ ជាលទ្ធផល វាត្រូវបានបង្ហាញអោយឃើញថា យឺតជាងធម្មតារហូតដល់ទៅ 32 ដង។ ម្យ៉ាងទៀត​ Samsung ក៏បានបង្កើតអោយមាននូវ GIF ការថតបញ្ច្រាស់ និង Swing option ផងដែរ។

ជាការពិតណាស់បញ្ហាដែលក្រុមហ៊ុន Samsung បានជួបប្រទះគឺឧបករណ៍ចាប់សញ្ញា CMOS ក្នុងការចាប់ពន្លឺ ជាហេតុធ្វើអោយ Frame មានភាពខូចខាតខ្លាំង។ គោលដៅរបស់ក្រុមហ៊ុន Samsung គឺបង្កើតកាមេរ៉ា CMOS ដែលមានល្បឿនលឿនគ្រប់គ្រាន់ដើម្បីកាត់បន្ថយនៃការប្រែប្រួល នៅពេលមានការអង្រួនកាមេរ៉ា និង ផ្តល់ Feature ដឺសំខាន់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននេះ។

វិស្វករក្រុមហ៊ុន Samsung ត្រូវរកវិធីធ្វើឱ្យឧបករណ៍ចាប់សញ្ញាដែលដំណើរការរូបភាពបានលឿន “Slow down time” ។ ចំណែកឯរូបភាពចេញពីស្មាតហ្វូន Note 8 គឺត្រូវការការថតលឿនជាងនេះរហូតដល់ទៅ 4 ដង។ ដើម្បីធ្វើការកាត់បន្ថយបញ្ហានៃការប្រែប្រួល Frame នេះ គេត្រូវបន្ថែមល្បឿន សម្រាប់ image sensor និង ដំណើរការ Process របស់វីឌីអូ។ 

Samsung បានបង្កើននូវ​ three-layer image stack រួមបញ្ចូលទាំង CMOS sensor ដែលមានសៀគ្វីលឿនជាងមុន ជាហេតុធ្វើអោយការថតយកវីឌីអូ មានសភាព Slow-mo បានយ៉ាងរលូន។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ