Samsung Odyssey Z: Gaming Computer ថ្មីមានអេក្រង់ 15.6 inch ជាមួយ GTX 1060

Samsung Odyssey Z: Gaming Computer ថ្មីមានអេក្រង់ 15.6 inch ជាមួយ GTX 1060

159
0
ចែករំលែក
AngkorScript
Seva24

Samsung ថ្មីៗបានបញ្ចេញកុំព្យូទ័រ ប្រភេទ Gaming ដែលជាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនផងដែរ។ Samsung Odyssey Z ត្រូវបានផលិតឡើងជាមួយនឹងរូបរាងស្តើង និង ស្រាល បើធៀបជាមួយនឹងកុំព្យូរ Gaming កន្លងមក។ ម្យ៉ាងទៀតវា​ ត្រូវបានដំណើរការដោយប្រព័ន្ធត្រជាក់ Z AeroFlow ជាមួយនឹង Z Blade Blower ។

  • កុំព្យូទ័រនេះ មានអេក្រង់ទំហំ 15.6 inch ដែលបង្ហាញរូបភាពបានក្នុងកម្រិត 1080
  • បំពាក់ដោយ CPU 6-core Intel Core i7 (ជំនាន់ទី 8)
  • Nvidia GeForce GTX 1060 Max-P ដែលដំណើរការលឿនជាង 1060 Max-Q 10%
  • មាន DDR4 RAM 16GB
  • NVMe SSD រហូតដល់ 1TB
  • GPU មាន GDDR5 memory 6GB
  • កម្រាស់ 17.9mm
  • ទម្ងន់ 2.4 Kg

ស្លាបកង្ហារ Blade Z រក្សាកម្តៅចេញពីខាងលើនិងខាងក្រោមកុំព្យូទ័រយួរដៃ។ ទោះយ៉ាងណាក៏ដោយកុំព្យូទ័រយួរដៃនេះ បានភ្ជាប់មកជាមួយថ្ម 54 Wh ដែលប្រហែលជាមិនមានរយៈពេលយូរនៅក្នុងការលេងហ្គេមទេ។ ប៉ុន្តែវាបានភ្ជាប់មកជាមួយនឹង Adapter រហូតដល់ទៅ 180W ។

Samsung Odyssey Z ត្រូវបានអោយដឹងថា  វានឹងចេញលក់នៅប្រទេស កូរ៉េ និង ប្រទេសចិន នៅខែ មេសា នេះ និង នៅសហរដ្ឋអាមេរិក នៅត្រីមានទី 3 ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ