ព័ត៌មានរបស់ស្មាតហ្វូនជំនាន់ថ្មី LG G7 មិនទាន់មានលេចឡើងជាផ្លូវការនោះទេ ប៉ុន្តែពេលនេះ មានរូបភាពមួយចំនួន ត្រូវបានបង្ហាញរូបរាងឡើង ដែលត្រូវបានគេរំពឹងថា ជារូបភាពរបស់ស្មាតហ្វូន LG G7 ។ វាត្រូវបានគេរំពឹង នឹងត្រូវបានបំពាក់ដោយអេក្រង់ M+ LCD ដែលជាប្រភេទអេក្រង់ RGBW ដែលអាចកាត់បន្ថយភាពចាំងបានរហូតដល់ 35% ។ នេះមិនមែនជាគំនិតនៃការរចនាថ្មីនោះទេ ពីព្រោះវាត្រូវបានបំពាក់លើអេក្រងរបស់ស្មាតហ្វូនជំនាន់មុនៗរួចទៅហើយ។
ដូចគ្នាទៅស្មាតហ្វូនដែលដំណើរការដោយ Android មួយចំនួនទៀតដែរ LG G7 នឹងប្រើប្រាស់អេក្រង់ដែលមានក្បាលឆក និង មានគែមខាងក្រោមស្តើង។ អ្វីដែលកាន់តែប្លែកទៀតនោះ វាមិនដូចស្មាតហ្វូនទំនើបដ៏ទៃទៀត ដែលដំណើរការដោយ Android ក្រោមហេតុផលមួយគឺ វានឹងមានរន្ធដោតកាសទំហំ 3.5mm ។ នេះជាវីឌីអូមួយ ដែឡត្រូវបានបង្ហាញរូបរាងរបស់ស្មាតហ្វូននេះ៖
- ស្មាតហ្វូននេះ ត្រូវបានផលិតពី classic metal-glass-metal
- មានទំហំ 153.2 x 71.9 x 8.2mm
- បំពាក់ដោយបន្ទះឈីប Snapdragon 845
- មាន RAM 4GB និង អង្គចងចាំ 64GB
- ចំណែកឯ LG G7 Plus នឹងមាន RAM 6GB និង មានអង្គចងចាំ 128GB
- បំពាក់ដោយកាមេរ៉ាភ្លោះទំហំ 16MP + 16MP f/1.5 aperture
LG G7 ត្រូវបានគេរំពឹងថា វានឹងបង្ហាញខ្លួនជាផ្លូវការនៅចុងខែ មេសា នេះ នឹងអាចមានវត្តមានក្នុងប្រទេស កូរ៉េ នៅពាក់កណ្តាលខែ ឧសភា ឆាប់ៗនេះ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ