Oppo F7 បានប្រកាសដាក់លក់ជាលើកដំបូងនៅប្រទេសឥណ្ឌាក្នុងថ្ងៃនេះ ជាមួយតម្លៃពិសេសនឹកស្មានមិនដល់

Oppo F7 បានប្រកាសដាក់លក់ជាលើកដំបូងនៅប្រទេសឥណ្ឌាក្នុងថ្ងៃនេះ ជាមួយតម្លៃពិសេសនឹកស្មានមិនដល់

210
0
ចែករំលែក
AngkorScript
Seva24

Oppo F7 នឹងមានវត្តមាននៅតាមហាងលក់ទូរស័ព្ទដៃម៉ាក់ Oppo ចំនួន 777 កន្លែងនៅក្នុងប្រទេសឥណ្ឌានាថ្ងៃទី 2 ខែមេសានេះ ក្នុងតម្លៃត្រឹមតែ 21,990 រូពី(Rupee) ប៉ុណ្ណោះដែលស្មើនឹង 338 ដុល្លាសហរដ្ឋអាមេរិក ។ ឯសម្រាប់ការលក់ចេញទៅក្នុងប្រទេសដ៏ទៃ ទាំងការដាក់លក់ ក្រៅបណ្តាញអ៊ីនធឺណែត (Offline) និងតាមបណ្តាញអ៊ីនធឺណែត​(Online)នឹងត្រូវបានដាក់លក់នៅថ្ងៃទី ៩ ខែមេសាខាងមុខនេះ។

បើយើងក្រឡេកមកមើល រូបរាងព្រមទាំងលក្ខណៈសម្បិត្តិរបស់ប្រភេទទូរស័ព្ទស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Oppo នេះវិញម្តងយើងសង្កេតឃើញថា វាមានរូបរាងស្រដៀងទៅនឹងទូរស័ព្ទ iPhone X ដែលវានឹងជាដៃគូប្រគួតប្រជៀងជាមួយនឹងទូរស័ព្ទ Vivo V9​ ដែលជាទូរស័ព្ទជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Vivo ។

Oppo F7 ​ បានភ្ជាប់មកជាមួយនូវ RAMទំហំ 4GB, Memoryក្នុងទំហំ 64GB ,ទម្ងន់158 ក្រាម, អេក្រង់ទំហំអេក្រង់ 6,23 អ៊ីញ (inch), អេក្រង់មានកំរិតភាពច្បាស់ Full-HD​ 1080 × 2280 pixels , កាម៉េរាក្រោយទំហំ 16-megapixel , កាម៉េរាមុខទំហំ 25-megapixel , ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 8.1,អាចធ្វើការដោះសោរដោយប្រើប្រាស់ ការស្កេនក្រយៅដៃ (Fingerprint) ឫការស្កេនមុខ (Facial unlock) , កម្លាំងថ្ម 3400mAh,  អ៊ីនធ័រណែតកំរិត 4G-LTE , មានរន្ធសម្រាប់ដាក់ស៊ីមបានពីរជាប្រភេទ Nano Sim នឹងកន្លែងសម្រាប់ដាក់Memoryក្រៅដែលអាចដាក់Memoryមានទំហំរហូតដល់ 256GB ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ