Meizu ត្រៀមប្រារព្ធខួប 15 ឆ្នាំ ជាមួយនឹងការបង្ហាញវត្តមានស្មាតហ្វូន Meizu 15 ទាំង 3 ម៉ូឌែល

Meizu ត្រៀមប្រារព្ធខួប 15 ឆ្នាំ ជាមួយនឹងការបង្ហាញវត្តមានស្មាតហ្វូន Meizu 15 ទាំង 3 ម៉ូឌែល

89
0
ចែករំលែក
AngkorScript
Seva24

Meizu ដែលជាក្រុមហ៊ុនស្មាតហ្វូនរបស់ចិន នៅពេលនេះកំពុងរៀបចំខ្លួន ដើម្បីបង្ហាញវត្តមានស្មាតហ្វូនរបស់ខ្លួន ក្នុងឱកាសអបអរខួប 15 ឆ្នាំរបស់ក្រុមហ៊ុន។ ចំពោះស្មាតហ្វូន ដែលនេងបង្ហាញវត្តក្នុងឱកាសនោះគឺ Meizu 15 ទាំង 3 ម៉ូឌែល នេះបើតាមគេហទំព័រ TENAA បានអះអាង។

Meizu 15 ត្រូវបានបែងចែកជា 3 ម៉ូឌែលគឺ Meizu 15, Meizu 15 Lite និង Meizu 15 Plus ដែលមានរូបរាង និង Specs ខុសៗគ្នា។

Meizu 15 Lite

  • មានអេក្រង់ 5.46″ បំពាក់ដោយអេក្រង់ IPS LCD ដែលបង្ហាញរូបភាពបានក្នុងកម្រិត Full HD
  • ប្រើប្រាស់បន្ទះឈីប Octa-core CPU
  • មានជម្រើស RAM និង Storage ចំនួន 3 គឺ 3GB/Memory 32GB, 4GB/Memory 64GB និង 6GB/Memory 128GB
  • កាមេរ៉ាក្រោយទំហំ 12MP
  • កាមេរ៉ាក្រោយទំហំ 20MP
  • បំពាក់ដោយថាពលថ្ម 3000mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.2 Nougat
  • ដំណើរការដោយ 4G VoLTE
  • Wi-Fi 802.11 a/b/g/n
  • មាន 3 ពណ៌គឺ Matte Black, Brushed Black និង Matte Gold

Meizu 15

  • មានអេក្រង់ទំហំ 5.46 inch បំពាក់ដោយអេក្រង់ AMOLED បង្ហាញរូបភាពបានក្នុងកម្រិត Full HD
  • មានជម្រើស RAM និង Storage ចំនួន 2 គឺ 4GB/Memory 64GB និង 6GB/Memory 128GB
  • កាមេរ៉ាមុខទំហំ 20MP
  • ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះនៅខាងក្រោយ 12MP+20MP ជាមួយនឹង​ LED Flash 4 គ្រាប់
  • មានកម្លាំងថ្ម 2940mAh
  • ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat
  • មាន 4 ពណ៌គឺ Brushed Black, Brushed Gold, Brushed Blue និង Ceramic White

Meizu 15 Plus

  • ជាស្មាតហ្វូនដែលមានកម្លាំងខ្លាំងជាង ស្មាតហ្វូន 2 ម៉ូឌែលខាងលើ
  • មានអេក្រង់ទំហំ 5.95 inch បំពាក់ដោយអេក្រង់ AMOLED បង្ហាញរូបភាពបានក្នុងកម្រិត 2560x1440px
  • ប្រើប្រាស់បន្ទះឈីប mighty octa-core CPU 2.5 GHz
  • កាមេរ៉ាមុខទំហំ 20MP
  • ត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះនៅខាងក្រោយ 12MP+20MP
  • ប្រើប្រាស់ថាមពលថ្ម 3430mAh
  • មានពណ៌ដូចជា Matte Black, Matte Gold, Brushed Black និង White
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ