Foxconn ជាក្រុមហ៊ុនតៃវ៉ាន់មួយដែលផលិតកំពូលស្មាតហ្វូន iPhone កំពុងតែត្រៀមខ្លួនធ្វើជាអ្នកគ្រប់គ្រងលើ ក្រុមហ៊ុនផលិត Router និង Computer Accessories ដ៏ល្បីមួយ។ ក្រុមហ៊ុន Foxconn បានប្រកាសជាផ្លូវការកាលពីម្សិលម៉ិញថា ខ្លួននឹងទទួលបានសិទ្ធគ្រប់គ្រងលើក្រុមហ៊ុន Belkin ដែលជាម្ចាស់ម៉ាក Linksys និង Wemo ផងដែរ។
Belkin ជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅ រដ្ឋកាលីហ្វ័រញ៉ា និង មានអាយុកាល 35 ឆ្នាំមកហើយ ហើយក៏ជាក្រុមហ៊ុនមួយដែល ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិត ផ្គត់ផ្គង់នូវឧបករណ៍អេឡិចត្រូនិច និង គ្រឿង Accessories សម្រាប់ទូរស័ព្ទ ដែលមានដូចជា Wireless Charger, Case ទូរស័ព្ទ និង Laptop docks ជាដើម។ ហើយកាលពីឆ្នាំ 2013 ក្រុមហ៊ុន Belkin បានទិញយកក្រុមហ៊ុនដ៏ល្បីមួយគឺ Linksys ដែលជាក្រុមហ៊ុនមួយផលិត Home Routers ។
Foxconn បានចំណាយ 866 លានដុល្លា ដើម្បីទិញក្រុមហ៊ុន Belkin នេះ។ សារព័ត៌មាន Financial Times បានកត់សម្គាល់ថាការទិញនេះគួរតែត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគទុនបរទេសរបស់សហរដ្ឋអាមេរិកដែលមានន័យថា វាមិនមែនជាកិច្ចព្រមព្រៀងបញ្ចប់នៅឡើយទេ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ