Oppo បញ្ចេញវីដេអូផ្សព្វផ្សាយ F7 យ៉ាងទាក់ទាញ

Oppo បញ្ចេញវីដេអូផ្សព្វផ្សាយ F7 យ៉ាងទាក់ទាញ

211
0
ចែករំលែក
AngkorScript
Seva24

OPPO ជាក្រុមហ៊ុនស្មាតហ្វូនជំនាន់ក្រោយមួយ តែបើនិយាយពីប្រជាប្រិយភាព និង ការគាំទ្រចំពោះស្មាតហ្វូនរបស់ក្រុមហ៊ុននេះវិញគឺ មិនចាញ់ក្រុមហ៊ុនស្មាតហ្វូនដ៏ទៃឡើយ។ ជាក់ស្តែង នៅពេលថ្មីៗនេះ ក្រុមហ៊ុនកំពុងត្រៀមខ្លួនដើម្បីស្វាគមន៍ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនមានបង្ហាញវីឌីអូជាច្រើននៅលើគេហទំព័រ YouTube ដែលវីឌីអូទាំងនោះភាគច្រើនគឺ និយាយផ្តោតសំខាន់លើ Selfie Camera

ចំពោះវីឌីអូ ពីរដំបូងដែលមានតារាសម្តែងឥណ្ឌាដ៏ពេញនិយម Deepika Padukone និង អ្នកថតរូប Fashion Dabboo Ratnani ដែលសរសើរកាមេរ៉ាថតរូបឆ្លាតវៃេបស់ស្មាតហ្វូន Oppo F7 

នេះគឺ ជាវីដេអូផ្សព្វផ្សាយមួយដែលផ្តោតលើកម្មវិធីនៅពីក្រោយបច្ចេកវិទ្យា AI Beauty Technology 2.0

ចំណែកវីឌីអូនេះវិញ ត្រូវបានរៀបពីគន្លឹះទីផ្សារនៃការលក់ស្មាតហ្វូន OPPO F7 និង មូលហេតុ ហេតុអ្វីត្រូវទិញស្មាតហ្វូននេះ!

ចុងក្រោយនេះគឺជា វីដេអូផ្សាយពាណិជ្ជកម្មដ៏សំខាន់បំផុតទាំងអស់នៃស្មាតហ្វូន Oppo F7

  • OPPO F7 ត្រូវបានបំពាក់ដោយអេក្រង់ Notch 6.23″ ជាប្រភេទអេក្រង់ LCD
  • បង្ហាញរូបភាពក្នុងកម្រិត 1080x2280px
  • ប្រើប្រាស់បន្ទះឈីប Helio P60 ដោយ MediaTek ជាមួយនឹង Octa-core Processor  (4x A73@2.0GHz + 4x A53@2.0GHz) និង Mali-G72MP3 GPU
  • មាន RAM 6GB
  • ដើម្បីបន្តដំណែង អ្នកឯកទេស Selfie ស្មាតហ្វូននេះ បានបំពាក់កាមេរ៉ារហូតដល់ 25MP ដែលធ្វើអោយរូបភាពដែលផ្តិតមកកាន់តែស្រស់ស្អាត
  • ដោយឡែក ស្មាតហ្វូននេះ បានបំពាក់កាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ដែលមានទំហំ 16MP ជាមួយនឹង automatic scene recognition
  • វាបានប្រើប្រាស់ថាមពលថ្ម 3400mAh ជាមួយនឹង Color OS 5.0
  • អាចធ្វើការដោះសោរបានដោយ Face Unlock
  • ស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី 26 ខែ មីនា សប្តាហ៍ក្រោយនេះ
Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ