Huawei គឺក្រុមហ៊ុនស្មាតហ្វូនមួយ ដែលទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ជាមួយនឹងការវិវត្តន៍ខ្លួនយ៉ាងរហ័ស។ អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុនស្មាតហ្វូននេះ មានដៃគូសហការសុទ្ធតែជាក្រុមហ៊ុនដែលល្បីៗដូចជា Leica សហការខាងផ្នែកកាមេរ៉ា Porsche សហការលើផ្នែក Design ។
ថ្មីៗនេះ គេហទំព័រ Twitter ផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei បានប្រកាសថា ខ្លួនកំពុងត្រៀមខ្លួនដើម្បីស្វាគមន៍សមាជិកថ្មីគឺ Huawei P20 Porsche Design Edition ជាមួយនឹងពាក្យស្លោក The future of luxury meets the future of technology ។
The quest for perfection continues with heritage brand @PorscheDesign
The future of luxury meets the future of technology. #DiscoverExceptional on 27.03.2018 pic.twitter.com/UvDEeWxu5E— Huawei Mobile (@HuaweiMobile) March 23, 2018
នៅថ្ងៃទី 27 ខែ មីនា ស្អែកនេះ ក៏ជាថ្ងៃដែលសមាជិកត្រកូល P20 ទាំងអស់នឹងត្រូវប្រកាសបង្ហាញខ្លួនផងដែរ។ ស្មាតហ្វូន Huawei P20 Porsche Design Edition ត្រូវបានគេរំពឹងថា ជាស្មាតហ្វូនដ៏ប្រណីតមួយ ដែលអាចនឹងបំពាក់ដោយអង្គចងចាំ 512GB ។ តើពិតដែលទេ ដែល P20 Porsche Design នឹងបំពាក់ដោយអង្គចងចាំរហូតដល់ 512GB ?
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ