ពិតទេ LG នឹងផលិតចេញនូវ LG G7 ពណ៌ បៃតង?

ពិតទេ LG នឹងផលិតចេញនូវ LG G7 ពណ៌ បៃតង?

114
0
ចែករំលែក
AngkorScript
Seva24

LG បានធ្វើការសម្រេចលុបចោលគម្រោងផលិតស្មាតហ្វូន LG G7 កាលពីមួយរយៈពេលមុន តែពេលនេះក្រុមហ៊ុន បានចាប់ដំណើរគម្រោងផលិតស្មាតហ្វូននេះជាថ្មីម្តងទៀត ម្យ៉ាងទៀត វាក៏ត្រូវបានពន្យារពេលក្នុងការបង្ហាវត្តមាននៅលើទីផ្សារស្មាតហ្វូនផងដែរ។ នៅពេលនេះស្មាតហ្វូននេះ បានបង្ហាញវត្តមានសារជាងថ្មីម្តងទៀតជាមួយពណ៌ Lime Green ដែលរូបភាពត្រូវបានលេចធ្លាយតាមរយៈកុំព្យូទ័ររបស់ក្រុមហ៊ុន LG នៅក្នុងព្រឹត្តិការណ៍ MWC 2018 

ជាមួយនឹង Poster វាត្រូវបានភ្ជាប់មកជាមួយពាក្យស្លោកមួយឃ្លា  “Life’s Good when you play more” ហើយនេះគឺជា ពាក្យស្លោកទីផ្សារឈានមុខគេសម្រាប់ LG G5 ដែលបានបង្ហាញខ្លួននៅឆ្នាំ 2016 ។ 

  • ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.1″ FullVision Screen ដែលមាន Resolution 3120x1440px
  • បន្ទះឈីប Snapdragon 845
  • មាន 2 ជម្រើសគឺ RAM 4GB/ Memory 64GB និង​ RAM 6GB/ Memory 128GB
  • បំពាក់ដោយកាមេរ៉ាភ្លោះ 16MP ជាមួយនឹង f/1.6 aperture
  • ថាមពលថ្ម 3000 mAh

បញ្ជាក់ ទាំងគឺគ្រាន់តែជាអ្វី ដែលលេចលឺតាមរយៈពាក្យចចាមរ៉ាមតែប៉ុណ្ណោះ សម្រាប់ពណ៌មានលម្អិតពិតប្រាកដ យើងនឹងផ្យល់ជូនណៅពេលដែលមានការប្រកាសជាផ្លូវរបស់ក្រុមហ៊ុន។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ