Samsung បញ្ចេញបន្ទះឈីប Exynos 7 9610 ដែលធ្វើការ Support Slow-mo រហូតដល់ 480fps

Samsung បញ្ចេញបន្ទះឈីប Exynos 7 9610 ដែលធ្វើការ Support Slow-mo រហូតដល់ 480fps

55
0
ចែករំលែក
AngkorScript
Seva24

ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញបន្ទះឈីប Exynos 9610 SoC ចុងក្រោយបំផុតរបស់ខ្លួនដែលជាផ្នែកមួយនៃស៊េរី Exynos 7 ដែលជាទូទៅមានស្មាតហ្វូនធនមធ្យម។ សម្រាប់ Exynos 9610​ មាន octa-core processor មួយដែលដំណើរការជាមួយ 4x Cortex-A73 core ដែលមានល្បឿន 2.3GHz និង 4x Cortex-A53 មានល្បឿន 1.6GHz ។ ម្យ៉ាងទៀត វាត្រូវបានបំពាក់នូវ GPU Mali-G72MP3 ដែលមានភាពកាន់តែប្រសើរជាង GPU ជំនាន់ចាស់គឺ Mali-G72MP2 នៃស៊េរី Exynos 7 ។

Exynos 9610 មាន IP ថ្មី ដែលអាចថតវីឌីអូបានរហូតដល់ 4K នៅល្បឿន 120fps និង អាចថតលក្ខណៈ Slow-mo បានរហូត Full-HD នៅល្បឿន​ 480fps​ ។ កាមេរ៉ាដែលបានភ្ជាប់ជាមួយនឹងបន្ទះឈីបនេះ នឹងជួយសម្រួលក្នុងការកាត់បន្ថយ Noise និង អាចចាប់យករូបភាពបានល្អនៅទីកន្លែងដែលមានពន្លឺទាប ឬ​ មិនគ្រប់គ្រាន់។ ម្យ៉ាងទៀត វាត្រូវបាន Support LTE ដែលអាចធ្វើការ Download បានរហូតដល់ 600Mps និង Upload រហូតដល់ 150Mps ។

Image result for exynos 7 9610

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ