Meizu E3 ប្រកាសបង្ហាញវត្តមាននៅថ្ងៃទី 21 មីនា ខាងមុខ

Meizu E3 ប្រកាសបង្ហាញវត្តមាននៅថ្ងៃទី 21 មីនា ខាងមុខ

136
0
ចែករំលែក
AngkorScript
Seva24

Meizu ជាក្រុមហ៊ុនស្មាតហ្វូនថ្មីមួយដែលកំពុងតែវាយលុកទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយថ្មីៗនេះ អ្នកគាំទ្របានរំពឹងថា ក្រុមហ៊ុននេះ នឹងបញ្ចេញស្មាតហ្វូនមួយចំនួនដូចជា M6s, 15Plus, X2, និង E3 ។ ប៉ុន្តែគួរឱ្យស្តាយដែលមិនបានកើតឡើងក្នុងនោះមានម៉ូឌែល Meizu E3 នឹងត្រូវបានលើកទៅថ្ងៃទី 21 ខែ មីនា ខាងមុខទៅវិញ។

ដោយសារតែការលេចធ្លាយមុនៗ មួយចំនួន និង ឯកសាររបស់គេហទំព័រ TENAA យើងដឹងច្បាស់ពីស្មាតហ្វូន Meizu E3 នេះ។ ខាងក្រោមនេះគឺជា លក្ខណៈសម្បតិ្តមួយចំនួនរបស់ស្មាតហ្វូននេះ៖

  • អេក្រង់ទំហំ 5.99 inch ជាប្រភេទ FullHD+ ដែលមានជ្រុងទាំង 4 រាងមូល និង ជាប្រភេទលាតគ្មានបូតុង
  • មានទំហំទាំង 3 គឺ 156.8 × 75 × 7.6mm
  • ទម្ងន់ 163g
  • បំពាក់ដោយថាមពលថ្ម 3300mAh
  • បំពាក់ដោយកាមេរ៉ាភ្លោះដាក់បញ្ឈរនៅផ្នែកខាងក្រោយ ដែលមានមួយគ្រាប់ 12MP និង មួយគ្រាប់គឺ 20MP រួមមកជាមួយ LED Flash សម្រាប់ជំនួយពន្លឺមួយគ្រាប់
  • កាមេរ៉ាមុខទំហំ 8MP
  • មាន RAM ចំនួន 2 សម្រាប់ជ្រើសរើសគឺ 4GB និង 6GB
  • មានអង្គចងចាំ 32GB, 64GB, និង 128GB និង អាចបន្ថែម Memory Card បានរហូតដល់ 128GB
  • អ្វីដែលជាចម្ងល់នោះ គេហទំព័រ TEENA មិនទាន់បញ្ជាក់ពីប្រភេទបន្ទះឈីប ដែលនឹងត្រូវបំពាក់លើស្មាតហ្វូននេះឡើយ

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ