ស្មាតហ្វូនរបស់ Alcatel 2 ម៉ូឌែលគឺ Acatel 5 និង Acatel 3V បានបង្ហាញខ្លួនរួចមកហើយ នៅលើក្រុមហ៊ុន Amazon ប្រទេសបារាំង កាលពីខែមុន ហើយនេះក៏បង្ហាញពីការចាប់ផ្តើមនាពេលខាងមុខផងដែរសម្រាប់ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ។ នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Alcatel USA បានប្រកាសថា ខ្លួននឹងបង្ហាញវត្តមានចំពោះមកដល់របស់ស្មាតហ្វូនសេរីជាមួយនឹងស្មាតហ្វូនទី 3 ដែលមានឈ្មោះថា Alcatel 1X ដែលវានឹងបង្ហាញខ្លួននៅថ្ងៃទី 24 ខែ កុម្ភៈ ខាងមុខនៅក្នុងព្រឹត្តិការណ៍ MWC ឆ្នាំ 2018 ។
ក្រុមហ៊ុននេះមិនបាននិយាយច្រើនទេ ប៉ុន្តែរូបភាពនេះបង្ហាញឱ្យបានគ្រប់គ្រាន់។
Alcatel 5 ត្រូវបានអោយដឹងថា វាគឺជាស្មាតហ្វូនមួយម៉ូឌែលដែលមានអេក្រង់លាត និង មានគែមស្តើង ជាមួយនឹង រន្ធតូចមួយនៅផ្នែកខាងក្រោម ហើយវា ត្រូវបានគេរំពឹងថា វានឹងមានបំពាក់ដោយកាមេរ៉ាភ្លោះនៅខាងក្រោយ។
សម្រាប់ ស្មាតហ្វូន Alcatel 3V និង Alcatel 1X ត្រូវបានគេរំពឹងថា នឹងទទួលបានការចាបអារម្មណ៍ខ្លាំងនៅក្នុងទីផ្សារ ដែលមានតំលៃសមរម្យ។ ស្មាតហ្វូនទាំងនេះ មានការរចនាស្តង់ដារជាមួយនឹងអេក្រង់កម្ពស់ 18:9 និង មិនមាន Home Button នៅខាងមុខទេ។
Acatel 3V នឹងមានរន្ធសាកថ្មនៅផ្នែកខាងឆ្វេង និង Power Button នៅផ្នែកខាងស្តាំ
ខណៈ Acatel 1X នឹងមានប៊ូតុងទាំងអស់នៅផ្នែកខាងស្តាំ។
អរគុណសំរាប់ការតាមដានរបស់អ្នក
សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង
សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ