Huawei P11/P20 lite បង្ហាញទម្រង់កាមេរ៉ាដូចទៅនឹង iPhone X

Huawei P11/P20 lite បង្ហាញទម្រង់កាមេរ៉ាដូចទៅនឹង iPhone X

150
0
ចែករំលែក
AngkorScript
Seva24

រូបភាព 3D ចុងក្រោយបំផុតត្រូវបានបង្ហាញឡើងដោយក្រុមហ៊ុន Huawei សម្រាប់ស្មាតហ្វូនជំនាន់ថ្មី P11 / P20 lite និង ស្មាតហ្វូនដែលមានតំលៃសមរម្យរបស់ខ្លួនផងដែរ។ ដោយផ្អែកលើគ្រោងការណ៍ CAD ទូរស័ព្ទនេះនឹងមានទំហំ 148.6 x 71.2 x 7.4 mm ។ ម្យ៉ាងទៀតស្មាតហ្វូននេះ មានអេក្រង់ទំហំ 5.7” និង គែមមូល ដែលធ្វើអោយស្មាតហ្វូនម៉ូឌែលនេះមានភាពកាន់តែទាក់ទាញ។

ការបង្ហាញវត្តមានសម្រាប់ ស្មាតហ្វូននេះ ត្រូវបានគេលើកឡើងថា ការបំពាក់កាមេរ៉ាភ្លោះរបស់វា មានរូបរាងដូចគ្នាទៅនឹងការបំពាក់ទម្រង់កាមេរ៉ារបស់កំពូលទូរស័ព្ទស្មាតហ្វូន iPhone X និង ម្យ៉ាងទៀត វាបាន fingerprint នៅខាងក្រោយផងដែរ។

លក្ខណៈសម្បត្តិ ដែលនិយាយពីលក្ខណៈពិសេស របស់ស្មាតហ្វូនគឺ ស្មាតហ្វូននេះ មានសមាមាត្រអេក្រង់ 19:9 ដែលបង្ហាញរូបភាពក្នុងកម្រិត 2200 x 1800px។ បន្ទះឈីបនេះអាចជាប្រភេទ Kirin 970 ឬ ស៊េរីថ្មីនៃស៊េរី SoC Kirin 659 ។ ប្រព័ន្ធប្រតិបត្តិការអាចជា Android Oreo EMUI 8.0 ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ