ZTE ប្រកាសបញ្ចេញស្មាតហ្វូន Blade V9 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC

ZTE ប្រកាសបញ្ចេញស្មាតហ្វូន Blade V9 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC

56
0
ចែករំលែក
AngkorScript
Seva24

កាលពីពេលថ្មីៗនេះ ZTE បានចុះបញ្ជីនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនសម្រាប់ប្រទេសអេស្ប៉ាញ សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Blade V9 

យោងតាមប្រភពមួយបាននិយាយថា ស្មាតហ្វូន Blade V9 នឹងបង្ហាញខ្លួនជាផ្លូវការនៅព្រឹត្តិការ MWC (Mobile World Congress) ។ ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមាន តម្លៃសមរម្យ ព្រមទាំងជាស្មាតហ្វូនមួយដែលផ្តល់នូវកេរ្តិ៍ដំណែលខ្សែ Blade និង លក្ខណៈពិសេសលើសពីអ្វីដែលមិនមែនជាស្មាតហ្វូនរបស់ខ្លួន។

Blade V9 នឹងក្លាយជាម៉ូឌែលដំបូងរបស់ ZTE ដែលភ្ជាប់មកជាមួយអេក្រង់ 18:9 ដែលវានឹងមានអេក្រង់ទំហំ 5.7″ និង បង្ហាញរូបភាពក្នុងកម្រិត 1080×2160 ។

ស្មាតហ្វូននេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 450 របស់ Qualcomm ហើយវាត្រូវបានបំពាក់ដោយ RAM 2GB 3GB 4GB សម្រាប់អ្នកជ្រើសរើស ជាមួយនឹងអង្គចងចាំទំហំ 16GB,  32GB  ឬ 64GB ។ ហើយវាក៏មានរន្ធសម្រាប់ដាក់បន្ថែមនូវ microSD និង អាចប្រើប្រាស់ស៊ីមពីរផងដែរ។

Blade V9 មានកាមេរ៉ាខាងក្រោយពីរដែលមានកំរិត Autofocus 16 MP និងមានកំរិត Fixed-focus 5 MP។ វាមានកំរិត Aperture f / 1.8 និង កាមេរ៉ាមុខមានកំរិត 13 MP។ វាមានថាមពលថ្ម 3200mAh រួមមកជាមួយនឹង Fingerprint Scanner នៅខាងក្រោយ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ