Honor ប្រកាសបំពាក់ Quad-Camera សម្រាប់ Honor 9 Lite

Honor ប្រកាសបំពាក់ Quad-Camera សម្រាប់ Honor 9 Lite

47
0
ចែករំលែក
AngkorScript
Seva24

Honor 9 Lite ត្រូវបានប្រកាសចេញលក់ម្តងហើយ ទៅកាន់ទីផ្សារ 2 ប្រទេសគឺ ប្រទេស ឥណ្ឌា និង ប្រទេស ចិន ដែលជាស្រុកកំណើតរបស់ខ្លួន។ នៅពេលថ្មីៗនេះ Honor ក៏បានប្រកាសបញ្ចេញនូវស្មាតហ្វូនដែលបំពាក់ដោយ Quad-Camera ដែលនឹងចេញលក់ដំបូងនៅទីផ្សារសហភាពអ៊ឺរ៉ុប។

The Honor 9 Lite កំពុងធ្វើការយ៉ាងល្អនៅក្នុងប្រទេសចិន ដែលជា “ទូរស័ព្ទល្អឥតខ្ចោះ ជាមួយនឹងការរចនា និង មុខងារថតរូបកាន់តែប្រសើរ” ។

ស្មាតហ្វូនម៉ូឌែលនេះ ត្រូវបំពាក់ដោយ Quad-Camera (13MP+2MP នៅលើឆ្ទៃខាងមុខ និង ខាងក្រោយ)។ The Honor 9 Lite មានអេក្រង់ FullView ទំហំ 18:9 ដែលមានទំហំ 5.65″ ជាមួយនឹង bezels ផ្នែកខាងលើនិងខាងស្តាំ។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យា HiSilicon Kirin 659 របស់ក្រុមហ៊ុន Huawei ដែលមាន CPU ដូចគ្នាទៅនឹង Honor 7X ។

លោក George Zhao បាននិយាយថា Honor នឹងត្រូវកាន់តែរីកចម្រើនជាងនេះនៅក្នុងទីផ្សាររបស់ប្រទេសចិន និង ដើរតួនាទីយ៉ាសំខាន់ក្នុងទីផ្សារស្មាតហ្វូនរបស់ពិភពលោក។ លោកក៏បានបន្តទៀតថា លោកមានគោលបំណងធ្វើអោយស្មាតហ្វូនទាំងនេះនឹងទទួលចំណាត់ថ្នាក់ Top-5 ក្នុងចំណោមស្មាតហ្វូនទាំងអស់។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ