Sony ទទួលបានការដាក់អោយប្រើប្រាស់នូវ Android 8.0​ សម្រាប់ជំនាន់ក្រោយនៃស្មាតហ្វូនត្រកូល X

Sony ទទួលបានការដាក់អោយប្រើប្រាស់នូវ Android 8.0​ សម្រាប់ជំនាន់ក្រោយនៃស្មាតហ្វូនត្រកូល X

65
0
ចែករំលែក
AngkorScript
Seva24

នេះជាដំណឹងមួយដ៏គួរអោយរំភើបសម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ Sony Xperia X និង គ្រួសារត្រកូល X ជំនាន់ក្រោយទាំងអស់ខណៈពេលដែលក្រុមហ៊ុនស្មាតហ្វូន Sony បានចាប់ផ្តើមចេញនូវការ Update អោយទូរស័ព្ទត្រកូលល X ទាំងអស់អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 8.0 នៅក្នុងថ្ងៃនេះ។

 ការ Update Firmware 34.4.A.0.364​​ នេះនឹងធ្វើអោយប្រព័ន្ធប្រតិបត្តិការ Android 8.0 កាន់តែអស្ចារ្យជាងមុនទ្វេរដង ដែលវាបានបន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការមួយចំនួនដែលទាក់ទងទៅនឹង កាមេរ៉ា និង ប្រព័ន្ធសុវត្តិភាពរបស់ទូរស័ព្ទអោយកាន់តែមានភាពល្អប្រសើរជាងមុនផងដែរ។ ក្នុងការ Update នេះផងដែរ អ្នកប្រើប្រាស់ទាំងអស់នឹងទទួលបាននូវប្រព័ន្ធការពារសុវត្ថិភាពចុងក្រោយបង្អស់របស់ Android ដែលបានបន្ថែមនូវមុខងារបំរើសុវត្ថិភាពទូរស័ព្ទមួយចំនួនទៅអោយទូរស័ព្ទរបស់លោកអ្នក។ ជាងនេះទៅទៀត ចំពោះកាមេរ៉ាក្នុងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 នេះបានរួមបញ្ចូលនូវមុខងារពិសេស បន្ថែមទៀតគឺ Predictive Capture ដែលអនុញ្ញាតឱ្យកាមេរ៉ាថតរូបភាពដោយស្វ័យប្រវត្តិនៅពេលដែលវារកឃើញស្នាមញញឹម និង Autofocus Burst ជាជំនួយអ្នកក្នុងការចាប់យកវត្ថុរហ័សនិងមិនធ្វើឱ្យព្រិល។

ការរៀបចំឡើងវិញនូវ Shortcutsរបស់កម្មវិធី និងគុណភាពខ្ពស់របស់សំឡេងក៏បានរួមបញ្ចូលទៅក្នុងFeaturesថ្មីរបស់ទូរស័ព្ទ Xperia X ផងដែរ។ ចំពោះចំណុចសំខាន់នៅក្នុងUpdate ថ្មីនេះគឺ ប្រព័ន្ធប្រតិបត្តិការAndroid 8.0 វាមានលក្ខណៈពិសេសថ្មីជាច្រើនឧទាហរណ៍ដូចជាជម្រើសបំពេញស្វ័យប្រវត្តិ (autofill option) សម្រាប់ការចូលទៅក្នុងកម្មវិធីដែលចាក់សោរអោយមានល្បឿនលឿនជាងមុន និងការបើករូបភាពក្នុងរូបភាព(picture-in-picture mode)។ ទូរស័ព្ទ Xperia X និងគ្រួសារត្រគោល X ជំនាន់ចុងក្រោយទាំងនេះ គឺជាទូរស័ព្ទដែលក្រុមហ៊ុនSony បានជ្រើសរើសដាក់អោយដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid 8.0 ជាផ្លូវការដែលក្នុងនោះរួមមាន៖

ទន្ទឹមនឹងពេលដែលក្រុមហ៊ុនSonyកំពុងតែបង្ហាញភាពលេចធ្លោររបស់ខ្លួនទៅលើទូរស័ព្ទត្រកូល​ X ជំនាន់ចុងក្រោយនេះ ក្រុមហ៊ុនមួយចំនួនក៏ដូចជាក្រុមហ៊ុន Samsung នៅពុំទាន់ទទួលបានការបើកអោយប្រើប្រាស់ពេញសិទ្ធិនៅឡើយទេ ចំពោះប្រព័ន្ធប្រតិបត្តិការ Android 8.0 ទៅលើស្មាតហ្វូន Galaxy S8 របស់ខ្លួនដែលទើបតែបានបញ្ចប់ការសាកល្បង Beta សម្រាប់ការUpdateប្រព័ន្ធប្រតិបត្តិការ Oreoនេះ ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ