ទូរស័ព្ទមិនទាន់ចេញផង តែ​ Case ចេញមកមុនបាត់

ទូរស័ព្ទមិនទាន់ចេញផង តែ​ Case ចេញមកមុនបាត់

155
0
ចែករំលែក
AngkorScript
Seva24

កាលពីប៉ុន្មានថ្ងៃមុន ក្រុមការងាររបស់ nextcambodia.com បានផ្តល់ព័ត៌មានដែលទាក់ទងនឹងកាលបរិច្ឆេទនៃការកំណត់ថ្ងៃចេញបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Samsung គឺ Samsung Qalaxy S9/S9+ ។ យ៉ាងណាម៉ិញ កំពូលស្មាតហ្វូននេះ មិនទាន់បានចេញជាផ្លូវការផង បែរជាមានក្រុមហ៊ុនផលិត ឬ ទីផ្សារទី 3 បានផលិត Case សម្រាប់ស្មាតហ្វូននេះយ៉ាងព្រោងព្រាត។

ទោះបីជាមាន ការផលិត Case ដោយក្រុមហ៊ុនទាំងនោះច្រើនយ៉ាងណាក្តី តែនៅពេលនេះ យើងសូមបង្ហាញលោកអ្នកនូវវត្តមាន Case ជាផ្លូវការរបស់ស្មាតហ្វូនមួយ ហើយនេះគឺជា ព័ត៌មានមួយដ៏ល្អសម្រាប់អ្នកគាំទ្ររបស់ Alcantara ដែលផ្តល់ជូននូវ Case ដ៏ស្រស់ស្អាតជាច្រើនជម្រើស។

នៅផ្នែកខាងស្តាំនៃរូបភាពអ្នកឃើញឧបករណ៍ wireless fast charger ដែលមានការរចនាខុសគ្នាបន្តិចបន្តួចទៅនឹង wireless fast charger របស់ S8

កន្លងមកយើងបានឃើញនូវប្រភេទ Flip Case​ជាច្រើន ដែលត្រូវបានគេហៅថា  Clear View cases ដែលពិតជាស្រស់ស្អាត និង សាកសមយ៉ាងខ្លាំងជាមួយស្មាតហ្វូនលំដាប់កំពូល S9/S9+ នេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ