កំណែប្រែ Telegram ថ្មី អាចធ្វើអោយអ្នកបន្ថែម Account ច្រើនបាននៅក្នុង App តែមួយ

កំណែប្រែ Telegram ថ្មី អាចធ្វើអោយអ្នកបន្ថែម Account ច្រើនបាននៅក្នុង App តែមួយ

87
0
ចែករំលែក
FILE PHOTO: Men pose with smartphones in front of a screen showing the Telegram logo in this picture illustration November 18, 2015. REUTERS/Dado Ruvic/File Photo - RTS18EPF
AngkorScript
Seva24

Telegram messaging app ទើបតែទទួលមាននូវកំណែប្រែថ្មីមួួយ ដែលមាន Version 4.7 ដែលអាចធ្វើអោយអ្នកប្រើប្រាស់ អាចបន្ថែម Account បានច្រើននៅក្នុងកម្មវិធីតែមួយ នៅលើស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ ដូចនេះ អ្នកអាចបន្ថែម គណនី បានចំនួន 3 ក្នុងកម្មវិធីទំនក់ទំនងមួយនេះ នៅក្នុងស្មាតហ្វូនរបស់អ្នក។

អ្នកអាចចូលទៅកាន់ Menu ដើម្បីធ្វើការផ្លាស់ប្តូរ គណនី របស់អ្នកបាន ចំណែកឯ notifications​ របស់ គណនីទាំងអស់នឹងត្រូវបាន បើកជា Default ហើយអ្នកក៏អាចវាបាន ដោយគ្រាន់តែចូលទៅក្នុង  Notification settings menu ។

លើសពីនេះ កំណែប្រែនេះ បានបន្ថែមនូវមុខងារ Quick Reply Feature ដោយអ្នកគ្រាន់តែអូសទៅផ្នែកខាងឆ្វេង នៅលើ Message ណាមួយនៅក្នុង Chat របស់អ្នក ដើម្បីដំណើរការមុខងារនេះ។

Quick Replies ក៏ត្រូវបានដាក់អោយដំណើរការបាន ទាំងនៅលើស្មាតហ្វូនដែលដំណើរការដោយ Android និង IOS ។ ដោយឡែក កំណែប្រែ សម្រាប់ស្មាតហ្វូនដែលដំណើរការដោយ IOS ត្រូវបានរាប់បញ្ចូលបន្ថែមនូវទំហំអក្សរ និង ពណ៌សម្រាប់ “Day” Theme ផងដែរ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ