Huawei Honor V10 ទទួលបានការចុះឈ្មោះកក់ច្រើនលើសលប់

Huawei Honor V10 ទទួលបានការចុះឈ្មោះកក់ច្រើនលើសលប់

131
0
ចែករំលែក
AngkorScript
Seva24

Huawei Honor V10 ដែលនឹងត្រូវចេញលក់នៅថ្ងៃស្អែកនេះ ប៉ុន្តែស្របពេលនេះផងដែរ តាមរយៈរបាយការណ៍ ដែលបានបង្ហាញដោយ JD.Com បានលើកឡើងថា ស្មាតហ្វូននេះទទួលបានការចុះឈ្មោះទិញបានរហូតដល់ ជាង 570 000 ។ ការចេញលក់នឹងប្រព្រឹត្តទៅនៅម៉ោង 10:08 (ម៉ោងក្នុងតំបន់) ។

JD.com គឺជាគេហទំព័រលក់បន្តមួយដ៏ពេញនិយមមួយ នៅក្នុងប្រទេស ចិន ខណៈដែល Vmall និង Tmall ក៏មានលក់ស្មាតហ្វូនមួយម៉ូឌែលនេះផងដែរ ប៉ុន្តែវាគ្មានកន្លែងចុះឈ្មោះ ដើម្បីកុម្ម៉ង់ទិញ​ ដូច្នេះហើយទើបគ្មានការបញ្ជាក់ពីចំនួនពិតប្រាកដ។

ចំពោះព្រឹត្តិការណ៍ដ៏សំខាន់មួយនៅថ្ងៃស្អែករបស់ V10 គឺការបង្ហាញខ្លួនជាផ្លូវការនៅប៉ែក អ៊ឺរ៉ុប​ ដែលប្រព្រឹត្តឡើងនៅអាមេរិកខាងជើង។

ចំពោះតម្លៃវិញ វាត្រូវបានគេបែងចែកចេញជា 2 គឺ តម្លៃ $410 សម្រាប់ RAM 4GB ជាមួយអង្គចងចាំ 64GB និង តម្លៃ $450 សម្រាប់ RAM 6GB (បញ្ជាក់ នេះគឺជាតម្លៃទីផ្សារបរទេសតែប៉ុណ្ណោះ)។

 

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ