OPPO F5 Youth ខ្សែស្រឡាយរបស់ OPPO F5

OPPO F5 Youth ខ្សែស្រឡាយរបស់ OPPO F5

104
0
ចែករំលែក
AngkorScript
Seva24

Oppo បានបង្ហាញវត្តមានខ្សែស្រឡាយរបស់ស្មាតហ្វូនម៉ូឌែល F5 របស់ខ្លួនមួយម៉ូឌែលគឺ OPPO F5 Youth ដែលមានទំហំអេក្រង់ 6″ ហើយមាន Resolution (2160x1080px) ប៉ុន្តែវាបានទម្លាក់ភិកសែលកាមេរ៉ារបស់ខ្លួនទៅវិញ។

OPPO F5 Youth បានបំពាក់ដោយបន្ទះឈីប MediaTek Helio P23 ដូចគ្នាទៅនឹង OPPO F5 ដែរ ដែលរួមមកជាមួយនឹង octa-core Cortex-A53 CPU និង ARM Mali G71 MP2 GPU។ ចំណែកឯ RAM វិញ វាត្រូវបានបំពាក់មកជាមួយនឹង RAM 3GB និង មាន Storage 32GB ដែលអាចបន្ថែមទៀតបាន។ អ្វីដែលសំខាន់ វាអាចប្រើប្រាស់ស៊ីមចំនួន ពីរ ជាប្រភេទ Nano Sim ។

ស្មាតហ្វូនម៉ូឌែលនេះ បានបំពាក់កាមេរ៉ាក្រោយត្រឹម 13MP ជាមួយនឹង Len F/2.2 ខណៈដែលកាមេរ៉ា 16MP ។ នៅផ្នែកខាងក្រោយវាមាន LED Flash ជំនួយពន្លឺមួយគ្រាប់ ចំណែកឯកាមេរ៉ាមុខវិញក៏មាន flash feature ផងដែរ ដែឡជាជំនួយក្នុងការចាប់យករូបភាពអោយកាន់តែមានភាពឥតខ្ចោះ។

OPPO F5 Youth បានកែប្រែការចាប់យកពណ៌ (Color OS 3.2) អោយកាន់តែល្អជាមុនទៅទៀត។ ស្មាតហ្វូនម៉ូឌែលនេះ បានដំណើរការគ្នា Android 7.1 រួមមកជាមួយនឹងកម្លាំងថ្ម 3200 mAh ។

ម៉ូឌែលនេះ បានបំពាក់ដោយ fingerprint sensor នៅខាងក្រោយ តែអ្វីដែលកាន់តែប្រសើរជាងមុននោះ វាអាចដោះសោរដោយប្រើការស្គែនមុខបាន(Face Unlock)។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ