Hauwei nova 3 អាចនឹងចេញខែ ធ្នូនេះ ជាមួយកាមេរ៉ាភ្លោះ

Hauwei nova 3 អាចនឹងចេញខែ ធ្នូនេះ ជាមួយកាមេរ៉ាភ្លោះ

68
0
ចែករំលែក
AngkorScript
Seva24

Nova គឺជាត្រកូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Hauwei របស់ចិន ដែលជាក្រុមហ៊ុនទទួលបានចំណាត់លេខ 3 ក្នុងចំណោយក្រុមហ៊ុនស្មាតហ្វូនឯទៀត។ ថ្មីៗនេះ​មានព័ត៌មានមួយបានលើកឡើងថា ក្រុមហ៊ុននេះកំពុងត្រៀមខ្លួនដើម្បីបង្ហាញវត្តមានស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Hauwei nova 3

Hauwei nova 3 ត្រូវបានគេនិយាយថា​ វាមានអេក្រង់ទំហំរហូតដល់ 5.93” ជាមួយនឹងការបង្ហាញរូបភាពក្នុងកម្រិត 1080p។ វាមិនទាន់ប្រកដនោះទេថា វានឹងបំពាក់ដោយបន្ទះឈីប Kirin 670 ខណៈដែល Honor 6X និង 7X បំពាក់ត្រឹមឈីប Kirin 659 ។

បន្ទះឈីប Kirin 670 មាន hexa-core CPU ជាជាង​ Octa-core​។ ចំណែកឯ GPU វិញអាចនឹងបំពាក់ដោយ Mali-G72 architecture ។

ស្មាតហ្វូននេះនឹងមាន RAM ទំហំ 3GB និង ភ្ជាប់មកជាមួយនឹងអង្គចងចាំ 32GB ។

 

Huawei nova 3 ត្រូវបានគេរំពឹងថា​ វានឹងបំពាក់ដោយកាមេរ៉ាភ្លោះ ទាំងផ្នែកខាងមុខ (20MP + 2MP) និង ផ្នែកខាងក្រោយ (20MP សម្រាប់ចាប់យកពណ៌ស ខ្មៅអោយកាន់តែមានភាពល្អឥខ្ចោះ និង 16MP សម្រាប់ចាប់ពណ៌)។ ចំពោះថាមពលថ្មវិញ គឺ 3340mAh ។

ចំពោះស្មាតហ្វូន Huawei nova 3 អាចនឹងចេញនៅក្នុងកំឡុងខែ ធ្នូ នេះ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ