KGI: Apple អាចនឹងប្រើប្រាស់ Qualcomm Modems សម្រាប់ iPhones នៅឆ្នាំ 2018

KGI: Apple អាចនឹងប្រើប្រាស់ Qualcomm Modems សម្រាប់ iPhones នៅឆ្នាំ 2018

55
0
ចែករំលែក
AngkorScript
Seva24

កាលពីដើមខែនេះ KGI បាននិយាយថា Apple កំពុងត្រៀមខ្លួនបញ្ចេញស្មាតហ្វូន 3 ម៉ូឌែល​សម្រាប់ឆ្នាំ 2018 ដែលមាន 2 ម៉ូឌែលត្រូវបានបំពាក់ដោយ LED Screen ។ ​ព័ត៌មានចុងក្រោយទាក់ទងនឹងស្មាតហ្វូនទាំងនេះ ដែលមានប្រភពចេញេពី អ្នកវិភាគ Ming-Chi Kuo របស់ KGI បានបន្តទៀតថា​ ស្មាតហ្វូនមួយទៀតនឹងត្រូវបានបំពាក់ដោយ X20 Modems ដែលត្រូវបានផ្គត់ផ្គង់ដោយ Qualcomm ។

យ៉ាងណាម៉ិញ លោក Kuo បានរំពឹងថា Intel នឹងផ្តល់ Modems 70-80% ហើយនៅពីនោះ ត្រូវបានផ្តល់ដោយ Qualcomm។ ម្យ៉ាងទៀត បន្ទះឈីបថ្មីនេះ នឹងធ្វើអោយល្បឿនបញ្ជូលសេវា LTE កាន់តែមានភាពប្រសើរជាងមុន ។

នៅឆ្នាំ 2018 iPhone ត្រូវបានគេរំពឹងថា នឹងផលិតចេញនូវស្មាតហ្វូនដែលអាចដំណើរការដោយ dual-SIM dual standby (ស៊ីម 2) និង មាន​ dual LTE connections ។ ទាំងនេះគឺជាលក្ខណៈពិសេសដែលត្រូវបានគេមើលឃើញនៅក្នុងទូរស័ព្ទស៊ីមពីរ ដូច្នេះយើងអាចនឹងបានទូរស័ព្ទ iPhone ដំបូងដែលមានរន្ធដោតស៊ីមពីរ ឬ រន្ធដោតស៊ីមតែមួយជាមួយកាតផ្សេងទៀតដែលត្រូវបានគឺ eSIM ។

Facebook Comments
AngkorScript


អរគុណសំរាប់ការតាមដានរបស់អ្នក


សូមចុច Like នឹង Share សំរាប់ការគាំទ្រពួកយើង


សូមចុច LIKE ទំព័ររបស់ពួកយើងដើម្បីទទួលបានព័ត៍មានពីបច្ចេកវិជ្ជាថ្មីៗ